Pep សុំ​ Man City ជិត​៣០០​លាន​ដុល្លារ រុះរើ​ក្រុម​ឡើង​វិញ

  • 2016-05-27 16:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola​ ដែល​នឹង​ឡើង​ដឹក​នាំ​ក្រុម​ Manchester City ជំនួស​ Manuel Pellegrini ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ បាន​ស្នើ​សុំ​ម្ចាស់​ក្លឹប​មេឃ​ខៀវ​ ២០០​លាន​ផោន (២៩៣,៥៤​លាន​ដុល្លារ) ​​ដើម្បី​ទិញ​កីឡាករ​ថ្មី​៨​នាក់​ចូល​ ត្រៀម​ប្រជែង​យក​ពាន​ Premier League។

 

 

អតីត​អ្នកចាត់ការ​ក្រុម​ Bayern Munich រូប​នេះ ​​គិត​ថា ​កីឡាករ​៤​នាក់​ Sergio Aguero, Kevin De Bruyne, Fernandinho ឬ​អាច​ប្រធាន​ក្រុម​ Vincent Kompany ​​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​អាច​ធានា​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ Man City នៅ​រដូវ​កាល​ក្រោយ ហើយ​លោក​​បាន​ស្នើ​ម្ចាស់​ក្លឹប​​សេដ្ឋី​អារ៉ាប ឲ្យ​ចំណាយ​លុយ​ធំ​២០០​លាន​ផោន​​បន្ថែម​ ដើម្បី​ចុះ​កុងត្រា​យក​​កីឡាករ​ថ្មី​៨​នាក់។

 

គោលដៅ​ទាំង​៨​របស់​ Pep គឺ​មាន​ខ្សែ​បម្រើ​ Ilkay Gundogan ​របស់​ក្រុម​ Borussia Dortmund, ខ្សែ​ការពារ​បារាំង​ Aymeric Laporte ​របស់​ក្រុម​ Athletic Bilbao, ខ្សែ​បម្រើ​ស្លាប​ Leroy Sane ​របស់​ក្រុម​ Schalke និង​អ្នកចាំទី​ Marc-Andre ter Stegen ​របស់​ក្រុម​ FC Barcelona​ ហើយ​ក្រៅ​ពី​នោះ​មាន​ John Stones, Jack Wilshere, Alex Oxlade-Chamberlain និង​ Danny Rose។

 

ខ្សែ​បម្រើ​ Raheem Sterling

 

រីឯ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​អ្នកចាំទី Joe Hart និង​ខ្សែ​បម្រើ​ Raheem Sterling កំពុង​ប្រឈម​​មុខ​នឹង​អនាគត​​ស្រពិចស្រពិល​នៅ​ឡើយ​ ​សម្រាប់​ឱកាស​បង្ហាញ​ខ្លួន​នៅ​​កីឡដ្ឋាន​ Etihad ​រដូវ​កាល​​ថ្មី ហើយ​អាច​នឹង​ធ្លាក់​តំណែង​ពី​ជម្រើស​ដំបូង ឬ​អាច​ចាក​ចេញ​ពី​ក្លឹប​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror