U-14​ នារី​​កម្ពុជា​នៅ​ពូល​ជា​មួយ ​ថៃ ឡាវ និង ​ហ្វីលីពីន​ ពាន AFC U-14 Girls

  • 2016-05-27 19:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​បាល់ទាត់នារី​ពាន​រង្វាន់​ AFC U-14 Girls Regional Championship 2016 ​ដែល​ ​ធ្វើ​នៅ​ទឹក​ដី​ប្រទេស​ឡាវ​​បាន​បែង​ចែក​ពូល​រួម​រាល់​​ ​​ដោយ​ក្រុម​ U-14​ នារី​​កម្ពុជា​​​ស្ថិត​នៅ​ពូល A ​ជា​មួយ​ប្រទេស ​ថៃ ឡាវ និង​ហ្វីលីពីន។

 

 

​​លោក​ មាស សំអឿន គ្រូ​បង្វឹក​​​​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​ ១៤​​ឆ្នាំ​នារី​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​នា​​ម៉ោង​ ៥:​៥០​នាទី​​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។ ​ក្រុម​បាល់ទាត់​នារី​​ U-14 ​របស់​លោក​​​បាន​ប្រមូល​ផ្ដុំហ្វឹកហាត់​​​​ចំនួន ១៧​នាក់​ក្នុង​នោះ​យក​មក​ពី​ក្លឹប​ស្វាយរៀង​៥នាក់,​ បាត់​ដំបង​៦​នាក់,​​ កំពង់​ស្ពឺ៣​នាក់,​ យក​ពី​ខេត្ត​សៀមរាប២​នាក់​ និង​ក្រុម​​ភ្នំពេញ​​ក្រោន ១​នាក់។ ​

 

​លោក​បន្ថែម​ថា ​ក្រុម​កីឡាការិនី​​របស់​លោក​​ទើប​តែ​ប្រមូលផ្ដុំ​ហ្វឹកហាត់​បាន​ចំនួន១០​ថ្ងៃ​ប៉ុណ្ណោះ។ ​​ទីតាំង​​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​ជាតិ​បាទី​ខេត្ត​តាកែវ។

 

តារាង​កម្មវិធី​ប្រកួត​​​សម្រាប់​​ក្រុម​កម្ពុជា

កាល​បរិច្ឆេទ​

​​ក្រុម​

Vs

ក្រុម​

ម៉ោង​

៣១/០៥/១៦

ប្រទេស​ថៃ​

Vs

កម្ពុជា​

:៣០​

០១/០៦/១៦​

កម្ពុជា​

Vs

ឡាវ​

:៣០​

០២/០៦/១៦​

កម្ពុជា​

Vs

ហ្វីលីពីន​

:៣០​

 

​​​​ចំណែក​នៅ​ពូល​ B ​មាន​ ៤​ប្រទេស​ដូច​គ្នា​គឺ វៀតណាម, មីយ៉ាន់ម៉ា, ​សិង្ហបុរី និង​ម៉ាឡេស៊ី​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា