Rashford ​នឹង​​​​លេង​​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ​ប្រកួត​ដំបូង​យប់​នេះ

  • 2016-05-27 21:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស ​Roy Hodgson ​​បាន​លើក​ឡើង​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Marcus Rashford ​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​យប់​នេះ ពេល​ប៉ះ​​ក្រុម​អូស្ត្រាលី ក្នុង​​ប្រកួត​មិត្តភាព ​ហើយ​នឹង​ជាប់​ជម្រើស​ដំបូង​ថែម​ទៀត​​ បើ​ Daniel Sturridge មិន​ទាន់​​ Fit ១០០% ទេ។

 

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស ​Roy Hodgson

 

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Marcus Rashford

 

Rashford វ័យ​១៨​ឆ្នាំ ​បាន​​ចូល​លេង​ឈុត​ធំ​ក្រុម​ Manchester United រដូវ​កាល​នេះ និង​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ទើប​គ្រូ​បង្វឹក​អង់គ្លេស​ Hodgson ចាប់​អារម្មណ៍​​​ខ្លាំង​ ហើយ​ក៏​កោះហៅ​ឲ្យ​ចូល​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ទាំង​២៦​នាក់​ ត្រៀម​លេង​មិត្តភាព និង​លេង​នៅ​ Euro 2016។

 

អង់គ្លេស នឹង​ប៉ះ​អូស្ត្រាលី ក្នុង​ការ​ប្រកួត​មិត្តភាព នៅ​កីឡដ្ឋាន​ Stadium of Light ​របស់​ក្លឹប​ Sunderland វេលា​ម៉ោង​០១:៤៥​​នាទី​យប់​នេះ។

 

លោក​ Hodgson បាន​បញ្ជាក់​ថា លោក​នឹង​ឲ្យ​​ខ្សែ​ប្រយុទ្ធ Harry Kane, Wayne Rooney សម្រាក​ ដើម្បី​​ទុក​ឱកាស​ឲ្យ​ Sturridge និង Rashford បញ្ចេញ​សមត្ថភាព​វិញ​ម្ដង ខណៈ​ដែល​ Jamie Vardy អវត្តមាន​ ដោយសារ​ទើប​រៀបការ​ចប់។ ប៉ុន្តែ Sturridge ​របស់​ក្រុម​ Liverpool បាន​​ខក​ខាន​ហ្វឹកហាត់​ ដោយសារ​មាន​បញ្ហា​របួស​កំភួន​ជើង ដូច្នេះ​យប់​នេះ​អាច​ជា​ឱកាស​ល្អ​បំផុត សម្រាប់​ Rashford។

 

ខ្សែប្រយុទ្ធ Daniel Sturridge (ឆ្វេង)

ជម្រើសដំបូងរបស់អង់គ្លេស និងអូស្ត្រាលី ដែលអាចនឹងដាក់យប់នេះ

 

“ខ្ញុំ​ចង់​ឲ្យ​​ Sturridge ចូល​លេង​ ប៉ុន្តែ​បើ​គាត់​មិន​ទាន់​ Fit ទេ ខ្ញុំ​គិត​ថា​នឹង​ឲ្យ​ Rashford ​ចូល​ជម្រើស​ដំបូង​តែ​ម្ដង។ ខ្ញុំ​ជឿ​ថា គាត់​ (Rashford) អាច​រ៉ាប់រង​តំណែង​នេះ​បាន”។ គ្រូ​បង្វឹក​វ័យ​៦៨​ឆ្នាំ បញ្ជាក់​បន្ថែម៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ skysports

អត្ថបទពេញនិយម