Mourinho ក្លាយ​ជា​អ្នកចាត់ការ​ក្រុម​ Man Utd ​ផ្លូវ​ការ​ហើយ

  • 2016-05-27 23:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​តែង​តាំង​ Jose Mourinho ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ហើយ នៅ​រសៀល​​ថ្ងៃ​សុក្រ​នេះ។

 

Jose Mourinho លើកអាវក្រុម​ Man Utd

 

Mourinho ​បាន​ព្រមព្រៀង​គ្នា​ជាមួយ​អនុ​ប្រធាន​ក្លឹប​ Ed Woodward ​ដោយ​ចុះ​កុងត្រា​៣​ឆ្នាំ ឡើង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នៅ​ Old Trafford។​ Man Utd នឹង​ឲ្យ​​ប្រាក់​​អ្នកចាត់ការ​រហស្សនាម​ "Special One” រូប​នេះ ២០០​លាន​ផោន (២៩២,៦៩​លាន​ដុល្លារ) ដើម្បី​ឲ្យ​ក្រុម​អាច​ប្រជែង​យក​តំណែង​ជើង​ឯក​ Premier League សម្រាប់​រដូវ​កាល​ថ្មី​២០១៦-១៧៕

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail