Real Madrid ឧទ្ទិស​ជ័យជម្នះ​ដល់​អ្នកគាំទ្រ​១៦​នាក់ ត្រូវ​ពួកISIS សម្លាប់

  • 2016-05-30 14:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ជើងឯក​ទ្វីប​អឺរ៉ុប Real Madrid បាន​ឧទ្ទិស​ជ័យ​ជម្នះ​នៅ Champions League ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​បាន​ស្លាប់​ដោយសារ​ក្រុម ISIS បាញ់​សម្លាប់​កាល​ពី​ដើម​ខែ​កន្លង​ទៅ។

 

 

អ្នក​គាំទ្រ Real Madrid ចំនួន​១៦​នាក់​​ក្នុង​ទីក្រុង Balad ភាគ​ខាង​ជើង​រដ្ឋធានី​បាដាដ​ត្រូវ​ជន​ប្រដាប់​អាវុធ កាន់​កាំភ្លើង AK-47s ដែល​គេ​អះអាង​ថា​ជា​ក្រុម​រដ្ឋ​ឥស្លាម IS បាញ់​សម្លាប់​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ខណៈ​ពួកគេ​កំពុង​មើល​ការ​ប្រកួត Real Madrid។

 

​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​របស់ Real Madrid នៅ La Liga ទល់​នឹង Deportive La Coruna គេ​ក៏​ឃើញ ក្រុម​កីឡាករ​ទាំងអស់​ពាក់​ស្លាក​ដៃ​ពណ៌​ខ្មៅ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​គាំទ្រ​ទាំង​នោះ​ម្ដង​រួច​ហើយ​ដែរ៕

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ TheSun