អាល់ប៊ុម​ Jessica នៅ​តែ​ជោគជ័យ​ខ្ពស់ ទោះ​មិន​បាន​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍

  • 2016-05-30 15:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ទោល​ទី​១​របស់​តារា​ចម្រៀង Jessica ហាក់​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​បើ​ទោះ​ជា​នាង​មិន​បាន​លេច​មុខ​លើ​ទូរទស្សន៍​ដើម្បី​ផ្សព្វផ្សាយ​​ក៏​ដោយ។

 

 

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា តារា​ចម្រៀង​និង​អ្នក​ច្នៃ​ម៉ូដ Jessica បាន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ទោល​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា "With Love, J”។ មក​ដល់​ពេល​នេះ អាល់ប៊ុម​នេះ​បាន​ឡើង​មក​ដល់​លំដាប់​លេខ​១​លើ​តារា​ចម្រៀង Hanteo និង Gaon ហើយ។ បទ "Fly” ដែល​ជា​បទ​ចម្បង​នៅ​ក្នុង​អាល់ប៊ុម​ខាង​លើ​ក៏​បាន​ឡើង​ចំណាត់​ថ្នាក់​កំពូល​នៅ​លើ​តារា​ចម្រៀង​ទាំង​៨​ផ្សេង​ទៀត​ដែរ។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Jessica ក៏​ក្លាយ​ជា​តារា​ចម្រៀង​នារី​ទោល​ដែល​លក់​អាល់ប៊ុម​ចេញ​បាន​ច្រើន​ជាង​គេ​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​អាល់ប៊ុម​របស់​នាង​លក់​ចេញ​បាន​ចំនួន ៧​ម៉ឺន​បន្ទះ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​បទ "Fly” របស់​តារា​ចម្រៀង​អាយុ ២៧​ឆ្នាំ​ក៏​បាន​ជាប់​ជា​បេក្ខភាព​ដណ្ដើម​ជយលាភី​លេខ​១​នៅ​លើ​កម្មវិធី​ចម្រៀង​ប្រចាំ​សប្ដាហ៍​មួយ​ចំនួន​ដូច​ជា "Show Champion” និង "Inkigayo” ទៀត​ផង​បើ​ទោះ​ជា​នាង​មិន​បាន​សម្ដែង​លើ​កម្មវិធី​ទាំង​នេះ​ក៏​ដោយ ៕

 

ចុចអាន៖ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi