ចម្រៀង​២បទ​ ក្រុម​"ក្មេង​ខ្មែរ" ​និពន្ធ​ពី​សាច់​រឿង​ខ្លួន​ឯង​ស្ទើរ​ទាំង​ស្រុង

  • 2016-05-30 18:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៅ ពន្លឺ និង​ ជា​ សុជាតិ ដែល​ជា​សមាជិក​ក្រុម "ក្មេង​ខ្មែរ" បាន​ប្រាប់​ថា ​ការ​ដែល​និពន្ធ​បទ "ជីវិត​ក្មេង​កំព្រា" និង "សៀវភៅ​កំណត់​ហេតុ​ស្នេហ៍" គឺ​វា​ជា​អារម្មណ៍​ពិត​មួយ​​ដែល​បាន​កើត​ឡើង​ទៅ​លើ​ពួក​គេ​ផ្ទាល់​។

 

 

ពន្លឺ ប្រាប់​ថា ខ្ញុំ​មិន​មែន​ជា​កូន​កំព្រា​ទេ ​តែ​ខ្ញុំ​កំព្រា​ភាព​កក់​ក្ដៅ​ដោយ​សារ​ខ្ញុំ​ត្រូវ​មើល​ការ​ខុស​ត្រូវ​លើ​ជីវិត​ខ្លួន​ឯង​ ព្រោះ​ខ្ញុំ​មក​រស់​នៅ​ភ្នំពេញ​តែ​​ម្នាក់​ឯង​ដូច្នេះ​ហើយ ​​មិន​ថា​ឈឺ​មិន​ថា​ជា ​ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ដើរ​ទៅ​មុខ​ជា​និច្ច​ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​សរសេរ​បទ "ជីវិត​ក្មេង​កំព្រា" ឡើង។

 

ចំណែក​ឯ ​សុជាតិ​ វិញ​ក៏​ប្រាប់​ដែរ​ថា​ សម្រាប់​បទ "សៀវភៅ​កំណត់​ហេតុ​ស្នេហ៍" វិញ​គឺ​រឿង​របស់ ពន្លឺ​ទាំង​ស្រុង​តែ​ម្ដង​៕

 

តោះ...!!! ស្ដាប់​ការ​បក​ស្រាយ​របស់​​ក្រុម​ "ក្មេង​ខ្មែរ" ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ SAMEDY​​​​​​​​