ព្រលាន​យន្ត​ហោះ​មមាញឹក​បំផុត​ក្នុង​លោក ទទួល​ភ្ញៀវ​លើស​ព្រលាន​​ភ្នំពេញ​៤០ដង

  • 2014-09-18 19:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ​គឺ​ជា​មធ្យោបាយ​ដ៏​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយសារ​ចំណាយ​ពេល​តិច និង​មាន​ភាព​ងាយ​ស្រួល។ បើ​ងាក​មក​មើល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​វិញ ក្នុង​ឆ្នាំ​២០១៣ ទទួល​បាន​អ្នក​ដំណើរ ២,៣៩លាន​នាក់ មាន​ការ​កើន​ឡើង​១៥​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២។ ទោះ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ដំណើរ​ខ្ពស់​បែប​នេះ​ក្ដី បើ​ធៀប​នឹង​ព្រលាន​យន្តហោះ​ដែល​មមាញឹក​បំផុត​ក្នុង​លោក គឺ​តិច​ជាង​គេ​ដល់​ទៅ​ជិត ៤០ដង​ឯ​ណោះ។

 

ចុច​អាន៖ យន្តហោះ​​ធំ​ៗ​​ធ្លាក់​​ក្នុង​ស្រុក​ខ្មែរ​មិន​អាច​បំភ្លេច​បាន!

 

​ទិដ្ឋភាពព្រលាន​យន្តហោះ Hartsfield-Jackson Atlanta សហរដ្ឋ​អាមេរិក

 

សារព័ត៌មាន​អន្តរជាតិ ​CNN បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ ព្រលាន​យន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta (សហរដ្ឋអាមេរិក) ទទួល​បាន​អ្នក​ដំណើរ ៩៤,៤លាន​នាក់ មាន​ការ​កើន​ឡើង ១,១ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២ ក្លាយ​ជា​ព្រលាន​យន្តហោះ​​ទទួល​អ្នក​ដំណើរ​ផ្លូវ​អាកាស​ច្រើន​ជាង​គេ​បំផុត​លើ​លោក។

 

ចុច​អាន៖ កំពូល​មេ​ដឹក​នាំ​ពិភពលោក​​ណា​ខ្លះ​​ធ្លាប់​មក​ទស្សនា​អង្គរវត្ត?

 

ចំណាត់​ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​ប៉េកាំង (ប្រទេស​ចិន) ដែល​ទទួល​បាន​អ្នក​ដំណើរ ៨៣,៧លាន​នាក់​ក្នុង​ឆ្នាំ ២០១៣ មាន​ការ​កើន​ឡើង ២,២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២។

 

ចំណែក​ចំណាត់​ថ្នាក់​ទី ៣ ​បាន​ទៅ​ព្រលាន​យន្តហោះ London Heathrow (ចក្រភព​អង់គ្លេស) ដែល​ទទួល​បាន​អ្នក​ដំណើរ ៧២,៤ លាន​នាក់​ក្នុង​ឆ្នាំ ២០១៣ មាន​ការ​កើន​ឡើង ៣,៣ ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២។

 

ចុច​អាន៖ ជីវភាពរស់​​​​លើ​​​វាល​កប់​​​ខ្មោច​​ជាយ​ភ្នំពេញ​​មហា​កម្រ​ឃើញ​

 

 

​​

ចុច​អាន៖ ១០ យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​មហាសេដ្ឋី​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

ចំណែក​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពីរ​របស់​កម្ពុជា​ទទួល​បាន​ភ្ញៀវ​កើន​ឡើង​ជា​លំដាប់ ពិសេស​គឺ​អ្នក​ដំណើរ​បរទេស។ ក្នុង​ឆ្នាំ​២០១៣ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​អ្នក​ដំណើរ ២,៣៩លាន​នាក់ មាន​ការ​កើន​ឡើង ១៥ភាគរយ។ ចំណែក​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ ២,៦៦លាន​នាក់​ក្នុង​ឆ្នាំ​២០១៣ មាន​ការ​កើន​ឡើង ២០ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២។

 

ទោះ​ជា​ចំនួន​អ្នក​ដំណើរ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​កម្ពុជា​តិច​ជាង​គេ​ច្រើន​ដង​ក្តី តែ​ភាគរយ​នៃ​កំណើន​រាល់​ឆ្នាំ​មាន​សន្ទុះ​លើស​គេ​ច្រើន​ដង បើ​ធៀប​នឹង​ព្រលាន​អន្តរជាតិ​ធំៗ​ក្នុង​លោក៕

 

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (រូបភាព៖ cambodia-airports.aero)

ចុច​អាន៖ ព្រះមហាក្សត្រ​អាស៊ាន​ ២អង្គ ជា​កំពូល​ស្ដេច​មាន​ជាង​គេ​លើ​លោក

 

ដោយ៖ គង់ វិសាល

 

ប្រភព៖ CNN, Cambodia Airports, vinci-airports