​ទៅ​មើល​សួន​កម្សាន្ត​​​​​​ទាំង​២៥​​ដែល​មាន​ប្រជាប្រិយភាព​​​ខ្លាំង​ជាង​គេ​​​​លើ​ពិភព​លោក​

  • 2016-05-31 16:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​របាយការណ៍​មួយ​​​ចេញ​ផ្សាយ​​​ដោយ​​​ក្រុមហ៊ុន​​សំណង់​វិស្វកម្ម​ AECOM រួម​ជា​មួយ​​​សមាគម​​សួន​​កម្សាន្ត​​អន្តរជាតិ​បាន​បង្ហាញ​ពី​​​ចំណាត់​​ថ្នាក់​សួន​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​សាធារណជន​​ទៅ​​ចូល​កម្សាន្ត។

 

 

តាម​របាយការណ៍​ខាង​លើ​​នោះ​បាន​​បង្ហាញ​​សួន​កម្សាន្ត​ទាំង​២៥​ ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង ។​ក្នុង​​នោះ​ចំណាត់​លេខ​១​ បាន​ទៅ​លើ​ សួន​ Magic Kingdom at Walt Disney World ក្នុង​រដ្ឋ​ Florida សហរដ្ឋអាមេរិក​ ដែល​មាន​​មនុស្ស​ចូល​ទស្សនា​​​ប្រមាណ ២០,៥​លាន​នាក់ (ក្នុង​ឆ្នាំ​២០១៥) ។

 

ចំណែក​​ចំណាត់​ថ្នាក់​លេខ​ពីរ​បាន​ទៅ​លើ សួន​ Disneyland ក្នុង​ទី​​ក្រុង​ Anaheim រដ្ឋ​ California សហរដ្ឋអាមេរិក មាន​ចំនួន​អ្នក​ចូល​ទស្សនា​​កម្សាន្ត​​​ប្រហែល​ ១៨,៣ លាន​នាក់​ (២០១៥) ដែល​តាម​ពី​ក្រោយ​ដោយ​ចំណាត់​ថ្នាក់​លេខ​បី​ ជា​សួន​កម្សាន្ត​នៅ​អាស៊ី Tokyo Disneyland ក្នុង​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដែល​មាន​ភ្ញៀវ​ចូល​​កម្សាន្ត​ប្រមាណ​១៦​លាន​នាក់​ (២០១៥) ។ ដោយ​ចំណាត់​ថ្នាក់​ជា​បន្ត​បន្ទាប់​​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

 

  ១. Magic Kingdom at Walt Disney World  រដ្ឋ​ Florida សហរដ្ឋអាមេរិក
  ២. Disneyland ក្រុង Anaheim សហរដ្ឋអាមេរិក

 

  ៣. Tokyo Disneyland ក្រុង​តូក្យូ ជប៉ុន

 

  ៤. Universal Studios Japan ក្រុង​អូសាកា ជប៉ុន

 

  ៥. Tokyo Disney Sea តូក្យូ ជប៉ុន

 

  ៦. Epcot at Walt Disney World រដ្ឋ Florida សហរដ្ឋអាមេរិក
ចុចអាន៖  ប្រើ​រទេះ​ឈើ​រុញ​ម្ដាយ​ជរា​ចូល​លេង​សួន​កម្សាន្ត រំជួល​ចិត្ត​អ្នក​ទេសចរ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​