Rashford ចុះ​កុងត្រា​ថ្មី​ជាមួយ Man Utd មាន​តម្លៃ ១,៣លាន​ផោន

  • 2016-05-31 21:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United ដែល មាន​តម្លៃ ១,៣លាន​ផោន ឬ២៥,០០០ផោន ក្នុង​១​សប្តាហ៍។

 

 Marcus Rashford

 

កុងត្រា​ថ្មី​នេះ​នឹង​រក្សា​ទុក​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​នៅ​ទឹកដី Old Trafford រហូត​ដល់​ឆ្នាំ២០២០។ Rashford វ័យ​១៨​ឆ្នាំ​ត្រូវ​រើស​ចេញ​ពី​ថ្នាល​យុវជន​របស់ Manchester United ផ្ទាល់​ឲ្យ​មក​លេង​នៅ​ឈុត​ធំ ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​លោក Louis Van Gal។ ជា​លទ្ធផល​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​៥គ្រាប់ ក្នុង​ការ បង្ហាញ​ខ្លួន​១១​ប្រកួត។

 

កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​អង់គ្លេស​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា៖ “ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ចុះ កិច្ច​សន្យា​ថ្មី។ ខ្ញុំ​គឺជា​អ្នកគាំទ្រ​ម្នាក់​របស់ United តាំង​ពី​ដើម​មក ហើយ​ការ​បាន លេង​ឲ្យ​ពួកគេ​គឺ​ជា​ក្តី​ស្រមៃ ក្លាយ​ជា​ការ​ពិត”៕

 

 

 

 

ប្រែ​​សម្រួល៖ វីរ៉ុត ប្រភព៖ TheSun