ហាត់​ប្រាណ​៥​របៀប​​​​បំបាត់​សាច់​​យារ​ធាត់​​​ចេញ​ខ្លួន​

  • 2016-05-31 22:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់​​ជ្រាយ​យារ​ធាត់​​អាច​ជា​បញ្ហា​មួយ​របស់​​បុរស​ៗ​និង​សុភាព​នារី​មួយ​ចំនួន​ដែរ។ ​ ​មាន​វិធី​​ជា​ច្រើន​​អាច​​​ដោះ​ស្រាយ​បញ្ហា​នោះ​បាន​។ ​តាម​រយៈ​វិបសាយ​​ចំណេះ​ដឹង Life Hacker ​ក៏​បាន​បង្ហាញ​​​​​វិធី​ហាត់​ប្រាណ​មួយ​ចំនួន​​ដែល​អាច​កម្ចាត់​សាច់​យារ​ធាត់​ទាំង​នោះ​ដូច​ខាង​ក្រោម៖

 

 

១. រត់​ត្រឹកៗ​

ការ​ហាត់​ប្រាណ​​រត់​ត្រឹក​ៗ (Jogging) ជា​វិធីសាស្ត្រ​មួយ​ជួយ​កម្ចាត់​​​​សាច់​ធាត់​ និង​ជាតិ​ខ្លាញ់​បន្តិច​ៗ​ម្ដង​​​​​ពី​រាង​កាយ ជា​ពិសេស​បរិវេណ​ចង្កេះ ​​ត្រគាក ភ្លៅ និង​ជើង។ ដំបូង​អ្នក​អាច​​​​​​រត់​ត្រឹក​ៗ​យឺត​ៗ​​​​​​ និង​អាច​បង្កើន​​ល្បឿន​និង​ចម្ងាយ​​បន្តិច​​ម្ដង​​ៗ។

 

 

២. ជិះ​កង់

​​ហាត់​ប្រាណ​ដោយ​​ការ​ជិះ​កង់​​​​ជា​ជម្រើស​ល្អ​មួយ​ផង​ដែរ សម្រាប់​ការ​កម្ចាត់​សាច់​យារ​​ធាត់​។ វា​ជួយ​ពង្រឹង​សាច់​ដុំ​ភ្លៅ​ និង​​សាច់​បរិវេណ​ក្បាល​ពោះ​ផង​ដែរ។​ ហាត់​ប្រាណ​បែប​នេះ​​ជា​ប្រចាំ​រយៈ​ពេល ពីរ​ទៅ​បី​ខែ អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

 

 

៣. ហាត់​ប្រាណ​ផ្អៀង​​ខ្លួន​

ផ្អៀង​ខ្លួន​​ទៅ​ម្ខាង​​ រួច​ប្រើ​កែង​ដៃ​ម្ខាង​ និង​ប្រអប់​ជើង​​ទប់​លំនឹង​​ខ្លួន​ឲ្យ​​​ផុត​ពី​កម្រាល​។ ហាត់​ទ្រោប​បង្វិល​​ខ្លួន​​និង​កែង​ដៃ​ម្ខាង​ទៅ​រក​កែង​ដៃ​ម្ខាង​ទៀត។ ធ្វើ​បែប​នោះ​៤ទៅ​៦​ដង រួច​បង្កើន​​​ថែម​១​ទៅ​២​ដង​ថែម​ទៀត​នា​ថ្ងៃ​បន្ទាប់។

 

 

៤. ហាត់​ប្រាណ​​បន្ទន់​ខ្លួន

ឈរ​​​​​លាត​​​ជើង​ឲ្យ​ធំ​បន្តិច​ រួច​​កាន់​ខ្នើយ​​​ដោយ​លើក​​​​ឲ្យ​ផុត​ពី​ក្បាល។ ឱន​​​បន្ទន់​ខ្លួន​ផ្អៀង​ទៅ​ស្តាំ​រួច​ងើប​វិញ​និង​ផ្អៀង​បន្ទន់​ខ្លួន​ទៅ​ឆ្វេង​​។ ធ្វើ​បែប​នេះ​ឆ្លាស់​គ្នា​២​ទៅ​៤​ដង​​រៀង​រាល់​ថ្ងៃ​ជា​ការ​ហាត់​ប្រាណ​ អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា។

 

 

៥. ហាត់​ប្រាណ​

គេង​​ផ្កាប់​មុខ​ ងើយ​ក្បាល​បន្តិច ចំណែក​ដៃ​លាត​ទៅ​​មុខ​ត្រង់​ឬ​បត់​មក​ក្រោយ​។ លើក​ជើង​​​​​​​ក្រោយ​ឡើង​លើ​​ ឡើង​ចុះ​ ធ្វើ​បែប​នោះ​៨​ទៅ​១០​ដង​ ជា​ការ​ហាត់​ប្រាណ​​រៀង​រាល់​ថ្ងៃ។​

 

 

ចុចអាន៖  តិចនិក​​កែ​ទម្លាប់​​​​ឲ្យ​​​​ក្រោក​​ពី​​ព្រឹក​​ព្រលឹម​​​បាន​រាល់​ថ្ងៃ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ lifehacker ​​​​​​​​​​​​​​​​​​​​​​​​​​