បរទេស​សម្លឹង​អ្វី​ខ្លះ ពេល​ចង់​វិនិយោគ​សំណង់​អគារ​នៅ​កម្ពុជា?

  • 2016-05-31 22:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​បោះ​ទុន​វិនិយោគ​អ្វី​មួយ​ជា​រឿង​សំខាន់។ បើ​វិនិយោគ​លើ​ប្រទេស​មាន​សក្ដានុពល​សេដ្ឋកិច្ច​ស្រាប់ វា​ផ្ដល់​សុវត្ថិភាព​ច្រើន​លើ​គម្រោង។ តែ​បើ​លើ​ប្រទេស​ក្រីក្រ ការ​ប្រឈម​ហានិភ័យ​ក៏​​មាន​កម្រិត​ខ្ពស់​ដែរ។

 

ចុះ​សម្រាប់​កម្ពុជា​​ជា​ប្រទេស​​កំពុង​អភិវឌ្ឍ តើ​វិនិយោគិន​បរទេស​ពិចារណា​កត្តា​អ្វី​ខ្លះ មុន​ពួក​គេ​សម្រេច​បោះ​ទុន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​លើ​ប្រទេស​នេះ​?

 

 

លោក Liu xue bing ​វិនិយោគិនជន​ជាតិ​ចិន​ដែល​ចំណាយ​ប្រាក់១៤៥ លាន​ដុល្លារ​ លើ​គម្រោង​សេវាកម្ម​សណ្ឋាគារ រួម​បញ្ចូល​ទាំង​កន្លែង​លក់ ការិយាល័យ​ជួល និង​ភោជនីយដ្ឋាន​​បាន​ប្រាប់​​ពី​ហេតុផល​៤​ធំ​ៗ​ គឺ​ដោយ​សារ​ស្ថានភាព​នយោបាយ សន្ទុះ​រីក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ ភូមិសាស្ត្រ និង​លំហូរ​អ្នក​វិនិយោគ។​

 

អគ្គ​នាយក​ក្រុម​ហ៊ុន​នៃ​គម្រោង​ Ding Li Sunshine City ដ​ដែរ​​បន្ត​ថា លោក​មើល​ឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​មាន​ស្ថេរ​ភាព ជា​ទី​ទុក​ចិត្ត​សម្រាប់​វិនិយោគិន។ ចំណែក​ការ​រីក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ​វិញ គឺ​ប្រទេស​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំង។ ដោយ​ឡែក គម្រោង​របស់​លោក​គឺ​នៅ​ទី​តាំង​បណ្ដោយ​ផ្លូវ​២១១ សង្កាត់​វាល​វង់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​ទីតាំង​អម​ដោយ​ទេសភាព​អស្ចារ្យ​មួយ​​​របស់​កម្ពុជា។

 

 

ម្ចាស់​គម្រោង​មាន​អគារ​កម្ពស់​៣៧​ជាន់ បាន​បង្ហើប​ចំណុច​ទាក់​ទាញ​ចុង​ក្រោយ​ថា មាន​ភ្ញៀវ​បរទេស​ជា​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ស្រប​ពេល​ប្រទេស​ចិន​បាន​ចេញ​គោល​នយោបាយ​ "ផ្លូវ​មួយ​ការ​វិនិយោគ​មួយ" នាំ​ចូល​អ្នក​វិនិយោគ​ជា​ច្រើន ជាមួយ​ដើម​ទុន​ច្រើន​មក​កម្ពុជា។

 

ទន្ទឹម​នឹង​ចំណុច​សំខាន់​ៗ​នេះ ប្រធាន​ក្រុមហ៊ុន​ខ្មែ​រៀល​អ៊ីស្ទេត​​ លោក គឹម ហ៊ាង ក៏​ធ្លាប់​លើក​ឡើង​ពី​កត្តា​ជំរុញ​វិនិយោគិន​បរទេស​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​សាងសង់​សំណង់​អគារ​នៅ​កម្ពុជា ថា​កត្តា​សេដ្ឋកិច្ច កត្តា​ប្រជាសាស្ត្រ ​ភូមិសាស្ត្រ និង​កត្តា​រួម​ផ្សំ​​ផ្សេង​ទៀត​រួម​មាន​ ​នយោបាយ​មិន​ចលាចល ​​ច្បាប់​សម្រាប់​អ្នក​វិនិយោគ​ងាយស្រួល ​​និង​ប្រជាជន​មាន​ភាព​រួសរាយ​រាក់​ទាក់​ជាដើម។

 

វិស័យ​សាងសង់​សំណង់​អគារ​ខុន​ដូ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​កត់​សម្គាល់​នៅ​រយៈពេល​ចុង​ក្រោយ ​រហូត​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ជា​ ហូរហែ​ថា ​​កម្ពុជា​ជា​គោលដៅ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​ អារម្មណ៍៕

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម
អត្ថបទថ្មី