រក​ឃើញ​​ស្ត្រី​រុស្ស៊ី​​អាយុ​១២០​ឆ្នាំ ​​​ចាស់​​ជាង​គេ​បំផុត​​​ទីពីរ​លើ​ផែនដី

  • 2016-06-01 15:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្ត្រី​​ជនជាតិ​រុស្ស៊ី​​​អាយុ​ ១២០​ឆ្នាំ​​ម្នាក់​ ​​ត្រូវ​បាន​គេ​ចុះ​​ក្នុង​​​កំណត់​ពិភព​លោក​​​​​​​នា​ពេល​ថ្មី​ៗ​នេះ​ ជា​​មនុស្ស​​​រស់​នៅ​​មាន​​អាយុ​​វែង​ជាង​គេ​លំដាប់​​​ទី​ពីរ​​ ក្នុង​ពិភពលោក។

 

 

លោក​យាយ​​ Tanzilya Bisembeyeva កើត​​នៅ​​ឆ្នាំ​ ១៨៩០​ រស់​នៅ​​ក្នុង​​ភូមិ​តូច​មួយ​​​នៅ​តំបន់​ Astrakhan ​ភាគ​ខាង​​ត្បូង​​ប្រទេស​រុស្ស៊ី ​​​​ពេញ​មួយ​ជីវិត​​របស់​គាត់។ ​ប្ដី​​ដំបូង​របស់​លោក​យាយ​​ត្រូវ​​បាន​គេ​សម្លាប់​​​​ក្នុង​អំឡុង​​សង្គ្រាម​​លោក​​លើក​ទី​​២ ​ ​ហើយ​កូន​ៗ​របស់​ពួកគេ​​​ស្លាប់​​កាល​នៅ​​កុមារភាព ​​​ធ្វើ​​ឲ្យ​លោកយាយ​​​​​​រស់​នៅ​ម្នាក់​ឯង​​​​ក្នុង​អាយុ​ ៤៩​ឆ្នាំ​ ​ក្រោយ​​សង្គ្រាម​បញ្ចប់។

 

​​​​​​​​​​​​​​​​​​​បន្ទាប់​មក ​​​លោក​យាយ​បាន​​រៀប​ការ​ជា​លើក​ទីពីរ​​​​​​​ និង​​មាន​កូន​ប្រុស​​​​​​នៅ​អាយុ​ ៥៣​ឆ្នាំ ​ដោយ​ពេល​នេះ​​គាត់​មាន​​កូន​​​សុទ្ធ​តែ​​ប្រុស ៣នាក់​ ចៅ​ ១០នាក់ និង​​ចៅ​ទួត​ ​​២៤នាក់។

 

​ងាក​មក​មើល​​​សៀវភៅ​កំណត់​ត្រា​​​​​របស់​រុស្ស៊ី​វិញ ​​​លោក​យាយ​ Tanzilya Bisembeyeva ​ជា​មនុស្ស​​រស់​​​​​​​នៅ​​មាន​អាយុ​​វែង​ជាង​គេ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ពិភពលោក ​​បន្ទាប់​​ពី​ស្រ្តី​​​​​​​​​​ជនជាតិ​បារាំង​ Jeanne Calment រស់​​ដល់​អាយុ​​​១២២​ឆ្នាំ ​និង​​​ទទួល​មរណភាព​​កាល​ឆ្នាំ​ ១៩៩៧។

 

​បើ​តាម​សាច់​ញាតិ​​របស់​លោក​យាយ​​​ Bisembeyeva បាន​បង្ហើប​​​ថា​ ​គាត់​​​​មិន​​ដែល​​​​​អង្គុយ​​​យូរ​​ ​មិន​ជក់​បារី ​​​ពិសា​តែ​អាហារ​សរីរាង្គ​ប៉ុណ្ណោះ ​​និង​​ចូលចិត្ត​រីករាយ៕

 

 

 

 

 

 

ចុចអាន៖ ​ស្ត្រី​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

ចុចអាន៖ គូ​ស្នេហ៍ចាស់​ជាងគេ​លើ​លោក ​ធ្វើ​​ខួបកំណើត​រួមគ្នា

ចុចអាន៖ នារី​​ចាស់​ជាង​គេ​​ទាំង​៥រូប​​ ដែល​រស់​បាន​យូរ​បំផុត​ក្នុង​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Daily mail​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​