​ភ្ញាក់​ផ្អើល ទិញ​ប៉ះ​ម៉ាស៊ីន​ផ្ញើ​សារ​​​ហ៊ីត្លែរ​​ ចំណាយ​អស់​តែ​ ​១៤​ ​ដុល្លារ​ ​

  • 2016-06-01 22:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សារមន្ទីរ​កុំព្យូទ័រ​ ​Bletchley Park ចក្រ​ភព​អង់គ្លេស​ ​មាន​ការ​ភ្ញាក់​ផ្អើល​ក្រោយ​​រក​ឃើញ​ ​និង​ទិញ​បានម៉ាស៊ីន​ផ្ញើ​សារ​​ ​Lorenz SZ42 ដែល​ ​​ហ៊ីត្លែរ​ ​ធ្លាប់​ប្រើ​ក្នុង​តម្លៃ​តែ​ ​១៤​ ​ដុល្លារ​ ​។​

 

Lorenz SZ42 

 

​ម៉ាស៊ីន​ផ្ញើ​សារ​ម៉ូដែល​នេះ​ ​ត្រូវ​គេ​ដឹង​ថា​មាន​ផលិត​តែ​ ​២០០​ ​គ្រឿង​ប៉ុណ្ណោះ​ ​ហើយ​មាន​តែ​ ​ហ៊ីត្លែរ​ ​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ណាស៊ី​ទេ​ ​ដែល​​ប្រើ​សម្រាប់​ឆ្លើយ​ឆ្លង​ការ​សំងាត់​នៃ​កង​ទ័ព​ ​។​ Lorenz SZ42​ ​ជា​ម៉ាស៊ីន​ដែល​អាច​រក្សា​ការ​សំងាត់​ខ្ពស់​ ​ដោយ​វា​ធ្វើ​ការ​បញ្ជូន​ ​ទិន្នន័យ​ជា​រលក​នៃ​ចរន្ត​អគ្គិសនី​ ​ហើយ​រលក​នេះ​ ​មាន​តែ​ ​Lorenz SZ42​ ​ដូច​គ្នា​ទេ​ ​ដែល​អាច​ប្រែ​មក​ជា​ភាសា​ដែល​មនុស្ស​មើល​បាន​ ​។​

 

Lorenz SZ42 

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ចប់​សង្គ្រាម​លោក​លើក​ទី​ ​២​ ​ម៉ាស៊ីន​ប្រភេទ​នេះ​ ​ត្រូវ​គេ​អះអាង​ថា​សល់​តែ​ ​៤​ ​គ្រឿង​ប៉ុណ្ណោះ​។ ​ទី​ ​៥​ ​គឺ​មួយ​គ្រឿង​ដែល​ទើប​រក​ឃើញ​​នេះ​៕​

 

សូមទស្សនាវីដេអូ តាំងបង្ហាញ Lorenz SZ42 ដែលមាន​ស្រាប់នៅសារមន្ទី ​Bletchley Park 

 

 

អាន​បន្ត​ ​៖​​ សេវាកម្ម​ដឹក​ទំនិញ​ទៅ​ភព​អង្គារ​​តម្លៃ​ចាប់​ពី​ ​៦០​ លាន​ដុល្លារ​​​​​​​​​​​​​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖ ​cnn.money