ភ្នាក់ងារ Sabay នៅបារាំង៖ ទឹកជំនន់​ជន់​លិច​ភាគ​ខាងជើង ​ប្រទេស​បារាំង

  • 2016-06-01 23:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ Sabay ប្រចាំ​ប្រទេស​បារាំង​បាន​រាយការណ៍​ឲ្យដឹង​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីក្រុង​ប៉ារីស ក្នុង​កំឡុង​ពេល​ជាង ២សប្តាហ៍​ដោយ​ឥត​ឈប់ឈរ បណ្ដាល​មានការ​លិចលង់​ជាច្រើន​កន្លែង​នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស​បារាំង។

រន្ទះបាញ់ បាន​ធ្វើ​ឲ្យ​មនុស្ស ១១នាក់​រង​រ​បួស នៅ​ក្នុង​ឧទ្យាន​ប៉ារីស​ កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​ភាគច្រើន​ជា​កុមារ។

 

សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​ត្រូវ​បាន​ហៅ​ចូល ​ពី​សំណាក់​ប្រជាពលរដ្ឋ ប្រមាណ​ជា ៤ ៥០០ដង កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ រហូតដល់​ព្រឹក​ថ្ងៃ​អង្គា​រ៍ ក្នុង​កំឡុង​ពេល​ ដែល​ប្រជាជន​រាប់រាយ​នាក់​ត្រូវ​បាន​ជម្លៀស។

 

អាកាសធាតុ​ដ៏​អាក្រក់​នេះ​ ត្រូវ​បាន​បង្កឡើង​នៅ​តំបន់​មួយ​ចំនួន​នៅ​អឺរ៉ុប​ ជាច្រើន​ថ្ងៃ​មក​ហើយ។

 

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ១៩១០ ប្រទេស​បារាំង​បាន​ជួប​នឹង​ព្រឹត្តិការណ៍​ទឹកជំនន់​ដ៏​អាក្រក់​នេះ​ម្ដង​រួច​មក​ហើយ ដែល​មាន​កម្ពស់​ទឹក​ខ្ពស់​បំផុត ៨.៦២ម៉ែត្រ និង​តំបន់​មួយ​ចំនួន​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ ៦ម៉ែត្រ។

 

 

រាយការណ៍៖ កើត​ ចន្ទ្រា​ ភ្នាក់ងារ​ Sabay នៅ​បារាំង រូបថត៖ BFM

អត្ថបទពេញនិយម