​​រញ្ជួយ​ដី​​​​​៦,៥​រិច​ទ័រ ​​នៅ​ឥណ្ឌូណេស៊ី​ញ័រ​ដល់​សិង្ហបុរី​​ព្រឹក​នេះ

  • 2016-06-02 15:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រោះ​រញ្ជួយ​​ដី​កម្រិត​ ៦,៥​រិចទ័រ ​បាន​​កើត​ឡើង​​នៅ​​​​ក្បែរ​​កោះ​ស៊ូម៉ាត្រា​​​​ ​របស់​ឥណ្ឌូណេស៊ី​​ ​នា​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​​២ ខែ​មិថុនា​។ ​នេះ​បើ​តាម​ឧបករណ៍​​វាស់​ស្ទង់​​ភូមិសាស្ត្រ​​អាមេរិក (USGS)។

 

 

​​​​​​​​​​រញ្ជួយ​ដី​​​​ដំបូង​​មាន​​កម្រិត​ ៦,២​រិចទ័រ​ ​​​​ដែល​កម្លាំង​​រញ្ជួយ​​ចំណុច​​​​កណ្ដាល​​​មាន​​ចម្ងាយ​ ១៥៥​គីឡូម៉ែត្រ​​​ភាគ​ខាង​ត្បូង​ទីក្រុង​​ Padang នៃ​ខេត្ត​​ស៊ូម៉ាត្រា​ខាង​លិច​ ​​និង​ជម្រៅ​​ ​៤០​គីឡូម៉ែត្រ។​ ​ភ្លាម​​ៗ​ក្រោយ​​រញ្ជួយ​​មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​​​ពី​ការ​ខូច​ខាត និង​របួស​​នៅ​ឡើយ​ទេ។

 

​​​​​​ការ​រញ្ជួយ​បាន​កើត​​ឡើង​​​​នៅ​ម៉ោង​ ៥៖​៥៦​នាទី​​ ​​​​​ខណៈ​​មនុស្ស​​ជា​ច្រើន​​​កំពុង​គេង​លង់​លក់​​​​។ ​​សាក្សី​​​​ម្នាក់​រៀប​រាប់​ថា​​ កម្លាំង​រញ្ជួយ​​​​មាន​រយៈ​ពេល​ ៣០​វិនាទី​ ​តែ​ប្រជាជន​​ភ័យ​​ស្លន់​ស្លោ​​​​​​​នាំ​គ្នា​​​រត់​ចេញ​ពី​ផ្ទះ​​​ទៅកាន់​ដង​ផ្លូវ​​​​ស្ទើរ​គ្រប់​ៗ​គ្នា ​​ហើយ​​អ្វីៗ​បាន​​ប្រែ​​មក​​រក​ភាព​​ប្រក្រតី​វិញ​​យ៉ាង​រហ័ស។

 

​​​​រញ្ជួយ​ដី​​នេះ​ទៀត​សោត​ ​បាន​​រំញ័រ​​​​ដល់​​​សិង្ហបុរី​​​​ ជា​ប្រទេស​​ជិត​ខាង​ចំនួន​​ ​៧​កន្លែង​​​ ​តែ​មិន​ធ្ងន់ធ្ងរ​ និង​​​​​មិន​មាន​ការ​ព្រមាន​​ពី​រលក​យក្ស​ស៊ូណាមិ​ឡើយ៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Channel Newsasia