ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​នឹង​គ្រប​ដណ្ដប់​ពាស​ពេញក្រុង​ហូជីមិញ

  • 2016-06-02 16:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​នៃ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ បាន​ប្រកាស​កាល​ពី​​ថ្ងៃ​អង្គារ​ថា​ ​ភ្ញៀវ​ទេសចរ​នឹង​អាច​ទទួល​បាន​ប្រព័ន្ធ​ Wi-Fi ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

 

 

លោក​អនុប្រធាន​ Tran Vinh Tuyen បាន​​​ថ្លែង​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​នេះ​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​​សិង្ហបុរី​មួយ​ ដោយ​ល្បឿន​អ៊ីនធឺណិត​នឹង​មាន​ជា​ពីរ​ប្រភេទ​ គឺ​ល្បឿន​ធម្មតា​ និង​ល្បឿន​លឿន​ដែល​មាន​​នៅ​ទីប្រជុំជន​នៃ​ទីក្រុង។

 

បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​មាន​​នូវ​​តំបន់​ថ្មើរ​ជើង​ Nguyen Hue និង​ស្ទើរ​គ្រប់​មន្ទីរ​ពេទ្យ​ធំៗ ហើយ​​ក៏​មាន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​​ដូច​ជា​ Hoi An, ឈូង​សមុទ្រ​ហាឡុង​ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ Da Nang៕

 

​​​​​​​​​ចុច​អាន៖ Facebook​ ​​Live​ ​ពី​អវកាស​បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thanhniennews​​​​​​​​​​

អត្ថបទពេញនិយម