ចូល​មើល​​​ផ្លូវ​រថភ្លើង​​​​​ចោះ​ភ្នំ​​​​វែង​ជាង​គេ​បំផុត​របស់​​​​​ស្វីស​​ ទើប​សម្ពោធ​ម្សិលមិញ

  • 2016-06-02 19:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្លូវ​​​​រូង​​រថភ្លើង​​​​​​​​​​​​​វែង​ជាងគេ​បំផុត​​​​​​​ចម្ងាយ​ ៥៧​គីឡូម៉ែត្រ​​​​កាត់​តាម​​ជួរ​​ភ្នំ​​ Alps ​ក្នុង​​ប្រទេស​ស្វីស​ បាន​សម្ពោធ​​​​យ៉ាង​គគ្រឹកគគ្រេង​​​​​តាម​​​កាល​កំណត់​កាល​ពី​ថ្ងៃ​​​ទី ១​មិថុនា​​ម្សិលមិញ។

 

​​​​

រថភ្លើង​​ដឹក​ទំនិញ​​​ចំនួន​ ២៦០​​ខ្សែ ​រួម​ជាមួយ​​​​រថភ្លើង​​​ដឹក​អ្នក​ដំណើរ​ ​៦៥​​​ខ្សែ​ ​នឹង​​ត្រូវ​​ធ្វើ​ដំណើរ​​​​តាម​​​រូង​​ចេញ​ចូល​ទាំង​ពីរ​​រៀង​រាល់​ថ្ងៃ​ ​ក្រោយ​​បញ្ចប់​ការ​​​តេស្ដ​សាកល្បង​​នៅ​ចុង​ឆ្នាំ​នេះ។ ក្រុម​​វិស្វករ​​និយាយ​ថា ​​ពួក​គេ​​បាន​ជីក​ខួង​ និង​បំផ្ទុះ​​​កាត់​តាម​​ថ្ម​ភ្នំ​​​​រឹង​ដូច​ថ្ម​​ក្រានីត​ចំនួន​ ៧៣​ប្រភេទ​​ ​​និង​​ថ្ម​ទន់​ដូច​ស្ករ​ច្រើន​ប្រភេទ​​ ​ដោយ​កម្មករ​​ចំនួន​ ៩​នាក់​​បាន​ស្លាប់​បាត់បង់ជីវិត​អំឡុង​ពេល​ដំណើរការ​សាងសង់​។ ​​​​​​​

​​​​ថ្ម​ភ្នំ​​​​ប្រមាណ​ ២៨,២​​លាន​​តោន​​​​​ត្រូវ​​បាន​​គេ​​កកាយ​​​យក​ចេញ​ ​​និង​​​​​ទឹក​ប្រាក់​ចំណាយ​​លើ​ការ​សាងសង់​​​ចំនួន ១២​ពាន់​លាន​ដុល្លារ​​អាមេរិក ​​ដែល​​​​អាច​​កាត់​បន្ថយ​​ពេល​​​ធ្វើ​​ដំណើរ​​រាប់​ម៉ោង​​​​​​ មក​ត្រឹម​​ជាង​​ ១ម៉ោង​​​ទៅ​ដល់​​អឺរ៉ុប​​ ជា​មួយ​ល្បឿន​រថភ្លើង​​អ្នក​ដំណើរ​​ ២៥០​​គីឡូម៉ែត្រ​​​ក្នុង​មួយ​ម៉ោង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ​មុន៖ ផ្លូវ​រូង​​​​រថភ្លើង​​ទម្លុះ​​ភ្នំ​វែង​ជាង​​គេ​បំផុត​​​​​ត្រៀម​​ដាក់​​ឲ្យ​ប្រើ​ ​ក្រោយ​​សាង​សង់​​១៧​ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Mail

អត្ថបទពេញនិយម