​NOCC ​បិទ​ផ្លូវ ៤​ខ្សែ​​​ប្រារព្ធ​ទិវា​​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ

  • 2016-06-02 21:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ( NOCC) សហការ​ជា​មួយ​សាលា​​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ប្រកាស​ថា នឹង​បិទ​ផ្លូវ​​ចំនួន​​៤​ខ្សែ​​​នា​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៦ ​ដើម្បី​រៀប​ចំ​ទិវា​រត់​ប្រណាំង​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ ក្នុង​ឱកាស​អបអរ​​​បុណ្យ​​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះ​វររាជ​មាតា​​ជាតិ​ខ្មែរ។

 

 

​ផ្លូវ​ទាំង ៤​ខ្សែ​រួម​មាន ៖ ១-​​​មួយ​កំណាត់ផ្លូវ​សុធារស ​​ពី​ព្រះបរមរាជវាំង​​ដល់​នាគ​បាញ់​ទឹក ២-​មួយ​កំណាត់​ផ្លូវ​នរោត្ដម​​ ពី​វិមានឯករាជ្យ​ដល់​វត្តភ្នំ ​និង​ពី​វត្តភ្នំ​ផ្លូវ ៤៧​​រហូត​ដល់​ស្ពាន​មិត្ត​ភាព​កម្ពុជា-​ជប៉ុន ៣-​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ត្រូវ​បិទ​ទាំង​ស្រុង ៤-​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ និង​ផ្លូវ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​