Ronaldo បរិច្ចាគ​ប្រាក់​ឈ្នះ​ UCL ទាំង​អស់ ​ឲ្យ​អង្គការ​មនុស្សធម៌

  • 2016-06-03 15:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo តារា​ឆ្នើម​ក្រុម​ Real Madrid បាន​បង្ហាញ​កាយ​វិការ​ដ៏​ល្អ​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​ស្ញប់ស្ញែង​​ទៀត​​ហើយ ​បន្ទាប់​ពី​រូប​គេ​បរិច្ចាគ​ប្រាក់​​រង្វាន់​បន្ថែម​ ​ដែល​បាន​​មក​ពី​ការ​ឈ្នះ​ពាន​ UEFA Champions League ទាំង​អស់​ ជូន​ដល់​អង្គការ​មនុស្ស​ធម៌​មួយ។

 

Ronaldo អបអរឈ្នះពាន UEFA Champions League

 

អំឡុង​ពេល​អបអរ​ពាន​ UEFA Champions League លើក​ទី​១១ ជាមួយ​ក្រុម​ស្ដេច​ស ​ក្រោយ​ឈ្នះ​ក្រុម​ Atletico Madrid ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 ​​បាន​ចំណាយ​ពេល​ជាមួយ​អ្នកគាំទ្រ​ជន​ពិការ និង​បាន​​​ថត​រូប​​ជាមួយ​​ពួកគេ​ផង​ដែរ នៅ​កីឡដ្ឋាន​ San Siro ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្ញប់ស្ញែង​ពី​កាយ​វិការ​ដ៏​ល្អ​របស់​គេ ​រួច​ម្ដង​មក​ហើយ​ ។

 

 

យ៉ាងណាមិញ ប្រភព​ថ្មី​​មួយ​ទៀត​ មក​ពី​អ្នកសារព័ត៌មាន​អេស្ប៉ាញ Pipi Estrada ​របស់​ Independent ​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ជា​ Top Scorer នៅ​ UEFA Champions League ​រូប​នេះ​ ​បាន​បរិច្ចាគ​ប្រាក់​​រង្វាន់​បន្ថែម​របស់​គេ​ទាំង​អស់​ចំនួន​ ៦០០០០០​អឺរ៉ូ (៦៦៨៧៩០​ដុល្លារ) ជូន​ដល់​អង្គការ​មនុស្ស​ធម៌​ក្រៅ​រដ្ឋាភិបាល​ (NGO)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports

អត្ថបទពេញនិយម