Asus ZenPouch​ ​ស្រោម​ការពារ​ទឹក​ ​អាច​ប្រើ​បាន​គ្រប់​ស្មាតហ្វូន​

  • 2016-06-03 16:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​តែ​ ​ASUS​ ​ក៏​មាន​ផលិតផល​ជា​ច្រើន​ដែល​មាន​ដូច​ជា​ ​កុំព្យូទ័រ​ ​ថេប្លែត​ ​Smart Watch​ ​ជា​ដើម​។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ ​ទើប​​តែ​បញ្ចេញ​ផលិតផល​ថ្មី​មួយ​ទៀត​គឺ​ស្រោម​ការពារ​ទឹក​ដែល​អាច​ប្រើ​បាន​គ្រប់​ស្មាតហ្វូន​ ​។​

 

 

ស្រោម​ការពារ​នេះ​ ​ហៅ​ថា​ ​ZenPouch​ ​ដែល​វា​ផលិត​ពី​សារធាតុ​ ​អំបោះ​ ​នីឡុង​​ រួម​ជា​មួយ​ ​សារធាតុ​ជ័រ​ទន់​ថ្លា​ ​TPU។ ​ស្រោម​នេះ​ត្រូវ​ទទួល​ស្គាល់​ពី​ស្តង់ដា​ ​IPX8​ ​ដែល​នេះ​មាន​ន័យ​ថា​ ​ZenPouch​ ​អាច​ធន់​ជា​មួយ​បរិយាកាស​គ្រប់​ប្រភេទ​ ​និង​​ទឹក​ជម្រៅ​មួយ​ម៉ែត្រ​ផង​ដែរ​ ​។​

 

 

ចំណុច​ពិសេស​របស់​ ​ZenPouch​ ​គឺ​អ្នក​ប្រើប្រាស់​នៅ​តែ​អាច​បញ្ជា​ស្មាតហ្វូន​បាន​ដូច​ធម្មតា​ ​ទោះ​ជា​នៅ​ក្នុង​ស្រោម​ក៏​ដោយ​ ​ហើយ​វា​មាន​តម្លៃ​ប្រមាណ​ ​១០​ ​ដុល្លារ​ ​៕​

 

 

 

 

​អាន​បន្ត​ ​៖​​  ដើម​ខែ​ថ្មី MSX បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង រួមទាំង​ម៉ូតូ​ច្រើន​ម៉ូឌែល​ក៏​ធ្លាក់​ចុះ​តម្លៃ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​phonearena​