ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​

  • 2016-06-03 22:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​គ្រប់​​គ្នា​សាក​ស្រមៃ​មើល៍​​​ ​ភូមិ​មួយ​​​​ដែល​ផ្ទះ​​គ្មាន​​ទ្វារ​មុខ​ ​​ហាង​លក់ដូរ​​​មិន​​ចាក់​សោ ​​​តែ​​អ្នក​ស្រុក​​​​​​គេង​យប់​​មិន​ដែល​​​ព្រួយ​​ភ័យ​ឡើយ។​

 

​​

រឿង​​​​​នេះ​​​​កើត​មាន​ក្នុង​ភូមិ​ Shani Shingnapur ​​នៃ​​​រដ្ឋ​ Maharashtra ​​ប្រទេស​ឥណ្ឌា​ ​​ដែល​អ្នក​ភូមិ​​​​ទាំង​អស់​​​​​មិន​ត្រូវ​ការ​​កង​កម្លាំង​​សន្តិសុខ​ការ​ពារទេ​​ ​ព្រោះ​ពួក​គេ​​មាន​​ជំនឿ​​លើ​​ព្រះ​  Shani ដែល​ជា​​អ្នក​​​​ជួយ​​មើល​ថែ​​​​ភូមិ​ស្រុក​។​

 

​​​ជំនឿ​​នេះ​​កើត​​ឡើង​តាម​​រយៈ​រឿង​​ព្រេង​ ​ប្រហែល​ ៣០០​ឆ្នាំ​​មុន​​ ​គឺ​​មាន​​​​ភ្លៀង​​ធ្លាក់​ ​និង​​ទឹក​ជំនន់​យ៉ាង​ខ្លាំង​​​ ដោយ​នាំ​​​ផ្ទាំង​ថ្ម​​​ពណ៌​ខ្មៅ​​ដ៏​​​ធំ​មួយ​​​​​​បោក​បក់​​មក​​ទើរ​​លើ​​ច្រាំង​​​​​​​​ទន្លេ​ Panasnala ដែល​ហូរ​កាត់​​តាម​ភូមិ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​​អ្នក​​ស្រុក​យក​​ឈើ​​​ទៅ​ប៉ះ​ផ្ទាំង​ថ្ម​​ប្រវែង​ ១,៥​ម៉ែត្រ​​នេះ ​ឈាម​​​​ចាប់​​​​​ផ្ដើម​​​​ជ្រាប​ចេញ​​ពី​ថ្ម​​ភ្លាមៗ។​ ​​នៅ​​យប់​ដដែល​​​​​​​​​​​​ព្រះ Shani បាន​​​មក​ពន្យល់​សប្ដិ​​​​​មេភូមិ​ ​ដោយ​​ប្រាប់​ថា​​​ផ្ទាំង​​​ថ្ម​​​នេះ​​ជា​​​អាទិទេព​​​​​​របស់​​​អង្គ​ ហើយ​​​​​វា​ត្រូវ​តែ​​រក្សា​ទុក​​ក្នុង​ភូមិ​ ​​​ដែល​គេ​​ឃើញ​​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

 

​ប៉ុន្តែ​​ព្រះ​ Shani ​​មាន​លក្ខខ័ណ្ឌ​មួយ គឺ​​​​​ផ្ទាំង​​ថ្ម​មិន​​ត្រូវ​​ប្រក់​​ដំបូល​​ពី​លើ​ទេ​ ​ដើម្បី​ឲ្យ​​​អាទិទេព​​​​​ជួយ​​មើល​​ថែ​​​​ភូមិ​​ស្រុក​​​ដោយ​​មិន​មាន​អ្វី​រារាំង។​ ​បន្ទាប់​មក​ព្រះ​ Shani ​​បាន​​ជូន​ពរ​​​​​មេភូមិ ​និង​​សន្យា​ការ​ពារ​​អ្នក​ភូមិ​​ពី​​​​​គ្រោះ​​ថ្នាក់​​នានា។

 

​​​​​​​​​​​​​​ក្រោយ​​​​មេ​ភូមិ​​​​និយាយ​ប្រាប់​​រឿង​​ដល់​​អ្នក​ភូមិ​​រួច​រាល់​ ​ពួក​គេ​​បាន​​​​​​​​ដាក់​បញ្ឈរ​​ផ្ទាំង​ថ្ម​​​នៅ​​​​​កណ្ដាល​​ភូមិ​​​ធ្វើ​ជា​ទី​សក្ការៈ​​​បូជា​​ ​​​និង​​​សម្រេច​​​​​​មិន​​​ដាក់​ទ្វារ​មុខ ​ឬ​ចាក់​សោ​ផ្ទះ​​ឡើយ។ ​​ពួក​​គេ​លែង​ត្រូវ​ការ​​​​​ឧបករណ៍​ទាំង​​នេះ​​ទៀត​​ហើយ ​​​ព្រោះ​​មាន​​ព្រះ​​​​តាម​​ជួយ​​មើល​ថែ​​​​ហើយ។ ​​

 

​​ទំនៀមទម្លាប់​​នេះ​​បាន​បន្ត​​​​​ធ្វើ​​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​​រហូត​ដល់​សព្វ​ថ្ងៃ។ ​យូរ​ៗ​​ម្ដង​​​​​​​​​​អ្នក​ភូមិ​​បាន​​​យក​រនាំង​​ឈើ​​​​បាំង​​​ទ្វារ​ពាក់​កណ្ដាល​​ ​ដើម្បី​ការ​​ពារ​​កុំ​ឲ្យ​​​​​ក្មេង​តូច​ៗ​ ​ឬ​ឆ្កែ​ដើរ​វង្វេង​​ផ្ទះ ​​តែ​​​​មិន​​ធ្វើ​ជា​រៀង​រហូត​ទេ​​។​​ ​លុយ​​កាក់​ ​និង​​ទ្រព្យ​សម្បត្តិ​​​​​​ពួក​គេ​​ទុក​​​​ក៏​មិន​​មាន​​​ការ​ភ័យ​បាត់​បង់​ដែរ​។ ​​សូម្បី​​តែ​​​​បង្គន់​សាធារណៈ​​​​ក្នុង​​​​​ភូមិ​​​ក៏​​​​មិន​​មាន​​​ទ្វារ​ដែរ​ ​មាន​តែ​វាំងនន​​ស្ដើង​​​មួយ​ប៉ុណ្ណោះ​​សម្រាប់​បិទ​បាំង​​​កេរ្តិ៍​ខ្មាស៕

 

 

 

 

 

 

 

ចុចអាន៖ ហេតុ​ផល​នៅ​ពីក្រោយ​​ ​ជំនឿ​​​​ដើរ​​កាត់​​រងើក​ភ្លើង​ដោយ​ជើង​ទទេ

ចុចអាន៖ ​តើ​គួរ​​ដាំ​ផ្កា​ប្រភេទ​ណា ​​នាំ​ឲ្យ​ផ្ទះ​​មាន​ហុងស៊ុយ?​​

ចុចអាន៖ ​ជំនឿ​ប្លែក​ៗ​​​ចំនួន​ ១០​ប្រទេស​​ ​​អ្នក​មិន​ធ្លាប់​ដឹង

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ BBC​​​

អត្ថបទពេញនិយម