ស្ដេច​ប្រដាល់ Muhammad Ali ​ទទួល​មរណភាព នៅ​វ័យ​​៧៤​ឆ្នាំ

  • 2016-06-04 19:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Muhammad Ali ស្ដេច​ប្រដាល់​ទម្ងន់​ធ្ងន់​ក្នុង​ប្រវត្តិសាស្ត្រ​ ​របស់​អាមេរិក បាន​ទទួល​មរណភាព ​នៅ​វ័យ​៧៤​ឆ្នាំ ​កាល​ពី​ព្រឹក​មិញនេះ។

 

Muhammad Ali

 

​បើ​តាម​ប្រភព​ពី​គ្រួសារ​​​​​​ ​Muhammad Ali ​​បាន​​ប្រាប់​ដល់​ NBC ​ឲ្យ​ដឹង​​ថា ​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​​ ៣​សម័យ​កាល​រូប​នេះ ​មាន​ជំងឺ​រ៉ាំរ៉ៃ​ខាង​ផ្លូវ​ដង្ហើម​​​រយៈពេល​​ ៣២​ឆ្នាំ​មក​ហើយ ​ហើយ​​លោក​បាន​បាត់បង់​ជីវិត​ នៅ​មន្ទីរ​ពេទ្យ​ Phoenix-area ​សហរដ្ឋ​អាមេរិក​ ​​កាល​ពី​យប់​ថ្ងៃ​សុក្រ​ (ព្រឹកថ្ងៃសៅរ៍​នៅកម្ពុជា) ត្រឹម​វ័យ​៧៤​ឆ្នាំ។

 

Ali ​ចាប់​ផ្ដើម​​ហាត់​ប្រដាល់​តាំង​ពី​វ័យ​១២​ឆ្នាំ ​ហើយ​នៅ​វ័យ​២២​ឆ្នាំ លោក​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ (World Heavyweight Champions) ​​ជា​លើក​ដំបូង​នៅ​ឆ្នាំ​​១៩៦៤ និង​​​ឈ្នះ​២​ដង​ទៀត​ នៅ​ឆ្នាំ១៩៧៤ និង​ឆ្នាំ១៩៧៨។ ស្ដេច​ប្រដាល់​រហស្សនាម "The Greatest" រូប​នេះ ធ្លាប់​ឡើង​វ៉ៃ​សរុប​​៦១​ដង ​ឈ្នះ​៥៦​ដង ចាញ់​៥​ដង ​និង​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​លើ​សង្វៀន បាន​ចំនួន​​៣៧​ដង៕

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ nbcnews