ចង្កាក់​ដោត​ប្រហិត​របស់​អ្នកភូមិ​ចំនួន​បី​ កំពុង​បាត់​ហាងឆេង

  • 2016-06-06 15:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ចង្កាក់​ដោត​ប្រហិត​នេះ​ដំបូង​ឡើយ​កើតឡើង​ដោយសារ​ការ​យក​ចង្កាក់​ធំៗ​ទៅ​ដោត​ថ្នាំជក់ ហើយ​មាន​ហាងឆេង​ខ្ពស់ តែ​ដោយសារ​មុខរបរ​ថ្នាំជក់​បាន​បាត់បង់​បន្តិចម្ដងៗ ប្រជាជន​ក៏​ងាក​មក​ធ្វើ​ចង្កាក់​ដោត​ប្រហិត និង​របស់​ផ្សេងៗ​វិញ ណាមួយ​នៅសល់​ចុង ឬ កំណាត់​ឫស្សី​ល្មម​ធ្វើ​ចង្កាក់​ប្រហិត​នេះ។

 

 

បុរស​ម្នាក់​​នៅ​ភូមិ ចំការ​ខ្ពប ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ Sabay ថា មុខរបរ​នេះ​ប្រជាជន​នៅ​ក្នុង​ភូមិ​ចំការ​ខ្ពប ភូមិ​បឹង​បាសាក់ និង​ភូមិ​វាល​ស្បូវ  ធ្វើ​តាំងពី​ជាង ១០ឆ្នាំមុន​មក​ម្ល៉េះ តែ​ពីមុន​នោះ​គឺ​ធ្វើ​ចង្កាក់​សម្រាប់​ដោត​ថ្នាំជក់ គឺ​ថ្នាំ​កា​តាប តែ​បច្ចុប្បន្ន​គេ​ធ្វើ​ចង្កាក់​តូចៗ​សម្រាប់​ដោត​សាច់​អាំង ប្រហិត និង​ត្រីឆ្អើរ​ ជាដើម ។

 

បុរស​ដដែល​បាន​បន្ត​ថា៖ “ប្រជាជន​នៅ​ក្នុង​ភូមិ​ទាំង​បី​ខាងលើ បាន​ត្អូញត្អែរ​ថា ចង្កាក់​លក់​មិនសូវ​ដាច់ ឈ្មួញកណ្ដាល​ឱ្យ​តម្លៃ​ថោក  ហើយ​ជាពិសេស​មានការ​ប្រកួត​ប្រជែង​ជាមួយ​ចង្កាក់​នាំចូល​ពី​ប្រទេស​វៀតណាម គេ​លក់​តម្លៃ​ថោក​ជាង ហើយ​ចង្កាក់​គេ​ស្អាត គេ​ផលិត​ដោយ​ប្រើ​ម៉ាស៊ីន ចំណែក​យើង​ធ្វើ​ដោយ​ដៃ អ្នកទិញ​រកតែ​របស់​ដែល​ថោក​ប៉ុណ្ណោះ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ ឬ គុណភាព​ឡើយ ” ។ ពីមុន​ស្រួល​លក់ ព្រោះ​មាន​ម៉ូយ​កុម្ម៉ង់​ច្រើន  តែ​ឥឡូវ​លក់​មិន​ដាច់​សោះ ជាពិសេស​ពេល​ដល់​រដូវវស្សា ឈ្មួញ​ទម្លាក់​តម្លៃ ពី៦០០ រៀល​ក្នុង​មួយ​បាច់​នៅ​រដូវប្រាំង មក​នៅ​ត្រឹមតែ ៥០០ រៀល​ក្នុង​មួយ​បាច់​នៅ​រដូវវស្សា។

 

“ផលវិបាក​មួយទៀត​សម្រាប់​ឆ្នាំនេះ ដោយសារ​ភាព​រាំងស្ងួត​កន្លងមក ម្ចាស់​ឫស្សី​មិន​ចង់​លក់​ឱ្យ ព្រោះ​ពេល​កាប់​អាច​ខូច ឬ ងាប់​ឫស្សី​របស់​គេ តែ​បើ​លក់​វិញ​ គឺ​ថ្លៃ​ជាង​ធម្មតា ”។ ប្រភព​ដដែល​បញ្ជាក់​យ៉ាង​ដូច្នេះ៕

 

 
 

អត្ថបទ៖ ឌឿន អ៊ី

អត្ថបទពេញនិយម