ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី១៣ អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស

  • 2016-06-06 15:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់​មូសុង​និរតី ដែល​លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី៦ រហូត​ដល់​ថ្ងៃ​ទី១៣ ខែ​មិថុនា។

 

 

ស្ថានភាព​ភ្លៀង​ធ្លាក់​អាច​មាន​តាម​តំបន់​ដូច​ជា៖

តំបន់​វាល​ទំនាប៖ អាច​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន តំបន់​ខ្ពង់​រាប៖ អាច​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន តំបន់​មាត់​សមុទ្រ៖ អាច​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ

 

តាម​ពិត​ទៅ រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ហើយ(ចាប់​ពី​ខែ​ឧសភា ដល់​តុលា) ប៉ុន្តែ​ឯកឧត្ដម ច័ន្ទ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​បាន​បញ្ជាក់​ប្រាប់ Sabay ថា នៅ​ដើម​ខែ​កក្កដា និង​សីហា ទើប​កម្ពុជា​​មាន​​ភ្លៀង​ធ្លាក់​​ខ្លាំង៕