អ្នក​វិទ្យាសាស្ត្រ​​ចាក់​កោសិកា​​មនុស្ស​ក្នុង​សត្វ​ជ្រូក សម្រាប់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​​

  • 2016-06-06 16:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​​នៃ​សហរដ្ឋអាមេរិក​​​ថ្មី​ៗ​នេះ​កំពុង​​​​​​ដាក់​ឲ្យ​​​​កោសិកា​មនុស្ស​​លូត​លាស់​​នៅ​ក្នុង​រាង​កាយ​របស់​សត្វ​ជ្រូក​ដើម្បី​ផលិត​ជា​សរីរាង្គ​មនុស្ស-ជ្រូក​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC។

 

 

ចំពោះ​គោល​បំណង​​​​ការ​​ស្រាវជ្រាវ​​ធ្វើ​បែប​នោះ​ឡើង​​​គឺ​ដើម្បី​​​​ដោះ​ស្រាយ​​បញ្ហា​​ខ្វះ​ខាត​នៃ​សរីរាង្គ​សម្រាប់​វះ​កាត់​ផ្លាស់​ប្ដូរ​របស់​មនុស្ស​​។ ​​​​​​​​

 

​នីតិវិធី​​​ខាង​លើ​របស់​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​សកលវិទ្យាល័យ​​រដ្ឋ​កាលីហ្វ័រញ៉ា ដំបូង​​ពួក​គេ​បាន​ចាក់​បញ្ចូល​កោសិកា​មនុស្ស​​ទៅ​ក្នុង​​អំប្រ៊ីយ៉ុង​​(ទារក​ក្នុង​ស្បូន​បី​ខែ​ដំបូង​) របស់​សត្វ​ជ្រូក​ញី​​​ដើម្បី​​​ផលិត​​​អំប្រ៊ីយ៉ុង​​ មនុស្ស​-ជ្រូក​ ដែល​​គេ​ហៅ​ថា​ Chimera។ បន្ទាប់​មក​គភ៌​របស់​សត្វ​ជ្រូក​លូតលាស់​ជា​ធម្មតា​តែ​ត្រូវ​បំពេញ​ដោយ​​កោសិកា​មនុស្ស​ដែល​បង្កើត​បាន​ជា​​សរីរាង្គ​មនុស្ស។

 

 

​​ក្រោយ​​​កូន​ជ្រូក​​កើត​​ គេ​ទុក​ឲ្យ​វា​លូត​លាស់​រហូត​​ពេញ​វ័យ​ធម្មតា​​ ដែល​ពេល​នោះ​​គេ​អាច​​វះ​កាត់​យក​សរីរាង្គ​របស់​វា ដូច​ជា​លំពែង​​សម្រាប់​​​ផ្លាស់​ប្ដូរ​ឲ្យ​មនុស្ស។

 

​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​​នៅ​​ក្នុង​ប្រទេស​អង់គ្លេស មនុស្ស​ប្រមាណ​១​ពាន់​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​​អំឡុង​ពេល​រង់ចាំ​​សរីរាង្គ​សម្រាប់​ការ​វះ​កាត់​​ផ្លាស់​ប្ដូរ​ដែល​នាំ​ឲ្យ​ការ​មាន​​នីតិវិធី​ស្រាវជ្រាវ​ខាង​លើ​​ឡើង។ ​ដោយ​ឡែក​សម្រាប់​​​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ខាង​លើ​ ក៏​មាន​មតិ​​ជា​ច្រើន​រិះ​គន់​ថា​ជា​ទង្វើ​មួយ​​មិន​សមរម្យ៕

 

 

ចុចអា​ន៖  រោងចក្រ​ក្លូន​​ធំ​ជាង​គេ​​លើ​លោក​ អាច​ក្លូន​មនុស្ស​បាន​​​​ តែ​ខ្លាច​…

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, dailymail ​​​

អត្ថបទពេញនិយម