ស្រៀវសាច់​នឹង​វីដេអូ​​បើក​ម៉ូតូ​កាត់​តាម​ផ្លូវ​គ្រោះ​ថ្នាក់​បំផុត​នៅ​​ឥណ្ឌា

  • 2016-06-06 19:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​​​​ក្រុម​អ្នក​​បើក​ម៉ូតូ​​កាត់​តាម​ផ្លូវ​​មាន​គ្រោះ​ថ្នាក់​បំផុត​​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​កំពុង​​ល្បី​ល្បាញ​លើ​បណ្ដាញ​អ៊ីនធឺណិត​​ថ្មី​ៗ​​នេះ​ត្រូវ​បាន​​សារព័ត៌មាន Daily Mail ​យក​មក​បង្ហាញ។

 

 

​នៅ​ក្នុង​ក្រុម​បើក​ម៉ូតូ​ខាង​លើ​គឺ​​តារា​​សម្ដែង​ឥណ្ឌា លោក​ Charanpreet Singh ជា​អ្នក​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​​នោះ​លើ​ Youtube។

 

នៅ​ក្នុង​វីដេអូ​ជាង​៧​នាទី បាន​បង្ហាញ​ពី​ការ​ជិះ​ម៉ូតូ​ចេញ​ពី​​​ជ្រលង​ Pangi ក្នុង​រដ្ឋ​ Himachal Pradesh ឆ្លង​ទៅ​កាន់​រដ្ឋ​ Jammu និង Kashmir ។ ក្រុម​អ្នក​បើក​ម៉ូតូ​​​​​​បាន​ជិះ​​​​តាម​ផ្លូវ​ជ្រលង​​​ភ្នំ​ កាត់​តាម​ផ្លូវ​រអិល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ជា​​​ច្រើន​កន្លែង​ និង​កាត់​ទឹក​​ធ្លាក់​ទៀត​ផង។

 

មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​វីដេអូ​ខាង​លើ បាន​បញ្ចេញ​មតិ​បង្ហាញ​អារម្មណ៍​​ថា​គួរ​ឲ្យ​ស្រៀវ​ជំនួស។​ ចំណែក​មតិ​មួយ​ចំនួន​ទៀត​ថា​​ការ​បើក​ម៉ូតូ​​កាត់​តាម​ផ្លូវ​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​ ប្រសិន​​បើ​​ពួក​គេ​មិន​ប្រុង​ប្រយ័ត្ន​​​និង​មិន​មាន​ទំនុក​ចិត្ត៕

ចុចអាន៖  ជួប​អ្នក​បើក​យន្តហោះ​ស្រី​ដំបូង​​គេ ដែល​បាន​ទម្លាក់គ្រាប់បែក​លើ​ពួក ISIS

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​​​​​​​​​

អត្ថបទពេញនិយម