បុរស​ថៃ​ម្នាក់​ទៀត​ត្រូវ​លស់​ព្រលឹង​ដោយ​សារ​ពស់​វែក​ក្នុង​បង្គន់

  • 2016-06-06 20:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​​ហេតុការណ៍​កំពុង​ល្បី​របស់​បុរស​ថៃ​នៅ​ខេត្ត​ Chachoengsao ដែល​ត្រូវ​ពស់​ថ្លាន់​ខាំ​​ប្រដាប់​ភេទ​​អំឡុង​ពេល​បត់​ជើង​​​​ក្នុង​បន្ទប់​ទឹក​ ថ្មី​ៗ​នេះ​​​​​បាន​កើត​មាន​​​ហេតុការណ៍​ស្រដៀង​គ្នា​នោះ​ដែរ​លើ​បុរស​ថៃ​ម្នាក់​ទៀត​​​នៅ​ក្នុង​ខេត្ត​ Pathum Thani ។

 

 

តាម​សារព័ត៌មាន​​ថៃ PBS លោក​ Pattaraphol Laikamnertploy ​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​​​ ពេល​លោក​កំពុង​​​ដោះ​ទុក្ខ​សត្វ​ក្នុង​បន្ទប់​ទឹក ដោយ​​បាន​សម្គាល់​​ឃើញ​ថា​​មាន​ក្បាល​សត្វ​ពស់​​​ក្នុង​រន្ធ​បង្គន់​។ បុរស​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​លោក​បាន​​​​តេ​ប្រាប់​ទៅ​ក្រុម​ជួយ​សង្គ្រោះ​​មក​ ដោយ​ចាប់​បាន​ពស់​វែក​​ប្រវែង​​១,២​ម៉ែត្រ​​ចេញ​ពី​បង្គន់។

 

លោក​ Pattaraphol បាន​​បន្ថែម​ទៀត​ថា កាល​ពី​ថ្ងៃ​សុក្រ​លោក​ក៏​​​បាន​សម្គាល់​ឃើញ​របស់​ម្យ៉ាង​ផង​​ដែរ​មិន​ច្បាស់​ថា​ជា​អ្វី​​​ក្នុង​ប្រហោង​បង្គន់​ប៉ុន្តែ​វា​បាន​បាត់​ទៅ​វិញ។ រហូត​ដល់​​ថ្ងៃ​អាទិត្យ​លោក​បាន​ប្រទះ​ឃើញ​ក្បាល​ពស់​នោះ​តែ​​ម្តង។

 

 

យ៉ាង​ណា​ក្ដី ពស់​វែក​មួយ​ក្បាល​ខាង​លើ​ ត្រូវ​​ក្រុម​សង្គ្រោះ​ស្ម័គ្រ​ចិត្ត​ថៃ លែង​វា​ទៅ​ក្នុង​ព្រៃ​វិញ​ផង​ដែរ៕

ចុចអាន៖  កំពូល​អ្នក​សម្អាត​​គ្មាន​ពីរ ប្រថុយ​គ្រោះថ្នាក់​ឡើង​ភ្នំ​​​​កម្ពស់​៣០០០ម៉ែត្រ​ រើស​សំរាម​ ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ bangkokcoconuts ​​​​​​​​