​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​

  • 2016-06-07 19:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា​​​​អាយុ​៥​ឆ្នាំ Evan Fasciano មក​ពី​រដ្ឋ​​ Connecticut សហរដ្ឋអាមេរិក​​​បាន​កើត​​​មក​ជាប់​ជា​មួយ​លក្ខខណ្ឌ​​ជំងឺ​​បញ្ហា​ស្បែក​​ត​ពូជ​​ម្យ៉ាង​ឈ្មោះ​ Harlequin Ichthyosis ​ដែល​តម្រូវ​ចាំ​បាច់​​ត្រូវ​តែ​មាន​ការ​ងូត​​ទឹក​ ធ្វើ​អនាម័យ​សម្អាត​​ខ្លួន​ប្រាណ​ជាប់​ជា​ប្រចាំ។

 

Evan និងម្តាយ

ម្ដាយ​​​របស់​ កុមារា​ Evan អ្នក​ស្រី​ De De បាន​រៀប​រាប់​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ Daily Mail ថា រៀង​រាល់​ថ្ងៃ​ លោក​ស្រី​​ត្រូវ​ងូត​ទឹក​ឲ្យ Evan ដើម្បី​ដុស​សម្អាត​ស្បែក​ដែល​​​របក​​ចេញ ​ពីរ​ដង​​ក្នុង​មួយ​ថ្ងៃ​។ បើ​សិន​​មិន​​លាង​សម្អាត​​​ស្បែក​ទាំង​នោះ​ចេញ​ទេ​​ វា​​នឹង​បែក​ស្រកា​​ លូត​លាស់​ឡើង​​​ក្រាស់​និង​លឿន​​ខុស​ពី​ធម្មតា ។

 

​ម្ដាយ​របស់​ Evan បន្ថែម​ទៀត​ថា អ្នក​ស្រី​អាច​​ប្រើ​​​​​​ស្បៃ​សម្រាប់​ដុស​ខ្លួន​ Evan បាន​ផង​ដែរ។ ក្រោយ​ពី​ងូត​ទឹក​ឲ្យ​​កូន​ប្រុស​រួច អ្នក​ស្រី​ឬ​​ស្វាមី​អ្នក​ស្រី​​តែង​ប្រើ​​ក្រែម​​​ផ្ដល់​សំណើម​លាប​ឲ្យ​ Evan ដើម្បី​កុំ​ឲ្យ​ស្បែក​ឆាប់​ស្ងួត​​ប្រេះ​។

 

 

ចំពោះ​​​បញ្ហា​ជំងឺ​កើត​ឡើង​លើ​​​កូន​ប្រុស​ លោក​ Joe Fasciano បាន​ឲ្យ​ដឹង​ថា៖ "ពិត​ណាស់​​មនុស្ស​មួយ​ចំនួន​បាន​​មើល​ទៅ Evan គឺ​​គេ​មាន​​រូប​រាង​ចម្លែក ហើយ​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​​ Evan ប្រាកដ​ជា​ឆ្ងល់។ ម្ដាយ​របស់​គេ​មិន​ចង់​ឲ្យ​​​មនុស្ស​ជា​ច្រើន​និយាយ​មិន​ល្អ​ពី​ Evanទេ ដូច​នេះ​ពួក​យើង​តែង​​បង្រៀន​ឲ្យ Evan និយាយ​សួស្ដី​ជា​ការ​រាក់​ទាក់​​មុន​ដល់​មនុស្ស​គ្រប់​គ្នា"។

 

គួរ​បញ្ជាក់​​ជំងឺ​​ Harlequin Ichthyosis ជា​ករណី​ជំងឺ​ហ្សែន​​​​កម្រ​មួយ​ ដែល​អាច​កើត​ឡើង​លើ​ទារក​មួយ​ក្នុង​ចំណោម​​កូន​៤​នាក់​។ ទារក​ដែល​កើត​​មក​ជា​​មួយ​លក្ខខណ្ឌ​ជំងឺ​នេះ​មាន​ស្បែក​លូត​លាស់​លឿន​ជាង​​​ទារក​មាន​ស្បែក​ធម្មតា​៧​ដង​បង្ក​ឲ្យ​ស្បែក​ក្រាស់​ប្រេះ​ស្រកា​ ដែល​ត្រូវ​ការ​ចាំ​បាច់​​សម្អាត​និង​អនាម័យ​ជា​ប្រចាំ៕

Evan និង ប្អូនប្រុស

ចុចអាន៖  ជួប​ម្ដាយ​​​​​​និង​កូន​ស្រី​ពីរ​នាក់​មាន​ជំងឺ​ក្បាល​តូច​​ដោយ​សារ​​វីរុស​ Zika

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​​​​​​​​​​​​​ ​​​