ពី​ក្នុង​ផ្ទះ​តម្លៃ​ ៧​ លាន​ដុល្លារ​របស់​សេដ្ឋីវ័យក្មេង Mark Zuckerberg

  • 2016-06-08 13:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg បាន​ក្លាយ​ជា​មហាសេដ្ឋី​​ដ៏​ក្មេង​មួយ​រូប​ដោយ​សារ​តែ​​បណ្ដាញ​សង្គម​យក្ស​ Facebook ដែល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ ១,៦៥​ ពាន់​លាន​នាក់ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​​ ២០១៥​ មហា​សេដ្ឋី​វ័យ​ ៣២​ ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​ ៣៥,៧​ ពាន់​លាន​ដុល្លារ។​

 

 

បច្ចុប្បន្ន​នេះ​ Mark និង​គ្រួសារ​ស្នាក់​នៅ​ភូមិគ្រឹះ Palo Alto នា​រដ្ឋ​ California ដែល​បាន​ទិញ​យក​ក្នុង​តម្លៃ​ ៧​ លាន​ដុល្លារ​ តាំង​ពី​ស្ថាបនិក​រូប​នេះ​មាន​វ័យ​ ២៦​ ឆ្នាំ​មក​ម្ល៉េះ។ ភូមិគ្រឹះ​នេះ​សាង​សង់​ឡើង​តាំង​ពី​​ឆ្នាំ​ ១៩០៣ ដោយ​វា​​មាន​ទំហំ​ ៥២១​ ម៉ែត្រ​ការ៉េ​ សង់​លើ​ផ្ទៃ​ដី​ទំហំ​ ១៥៨៨ ម៉ែត្រ​ការ៉េ។

 

 

ភូមិគ្រឹះ​ចំណាស់​នេះ​មាន​បន្ទប់​គេង​ចំនួន​ ៥, បន្ទប់​ទឹក​ចំនួន​ ៥​ កន្លះ​, ផ្ទះ​បាយ​ខ្នាត​ធំ និង​បន្ទប់​ទទួល​ភ្ញៀវ។ ចំណែក​ឯ​ទីធ្លា​ក្រោយ​ផ្ទះ​វិញ​មាន​ អាង​ហែល​ទឹក​ប្រៃ,​ កន្លែង​ Spa និង​មាន​កន្លែង​​សម្រាប់​អាំង​ភ្លើង​ជា​ដើម៕​​​​​​​​​​​

 

 

 

 

 

 

 

 

ចុច​អាន៖ dadada​ ​ជា​ពាក្យ​សម្ងាត់​គណនី​ ​Twitter​ ​របស់​ ​Mark Zuckerberg​ ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Forbe, TheRichest​

អត្ថបទថ្មី