លោកយាយ​​​​៦៧ឆ្នាំ​លេង​ហ្គីតា​ច្រៀង​ជា​​ភាសា​អង់គ្លេស​​ល្បី​ពេញ​ Facebook​

  • 2016-06-08 13:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ Malinda Herman មក​ពី​ទីក្រុង​បាងកក បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook​ចាប់​អារម្មណ៍​ជា​ខ្លាំង​ បន្ទាប់​ពី​ច្រៀង​​បទ "Why do I love you so" របស់​តារា​ចម្រៀង​អាមេរិក Johnny Tillotso អម​ដោយ​ការ​លេង​ហ្គីតា​យ៉ាង​ពីរោះ។

 

 

​ ត្រឹម​​មក​ដល់​ពេល​នេះ វីដេអូ​របស់​លោក​យាយ​​មាន​អ្នក​ចូល​ទស្សនា​ជាង​៥​លាន​ដង​ហើយ។ លោក​យាយ Malinda​ ដែល​មាន​អាយុ​៦៧​ឆ្នាំ​និង​ជា​កូន​កាត់​ថៃ សិង្ហបុរី​និង​Yugoslav ធ្លាប់​ជា​អ្នក​ចម្រៀង​យុវវ័យ​ជា​ច្រើន​ឆ្នាំ មុន​ពេល​លោក​យាយ​​​ពិការ​ភ្នែក​​ខាងឆ្វេង​ដោយ​សារ​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ។ តន្ត្រី​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​លោក​យាយ​មាន​អាយុ​វែង។

 

 

 

លោក​យាយ​សំឡេង​ពីរោះ​រូប​នេះ​បាន​ប្រាប់ Morning News ថា​ គាត់​ស្រឡាញ់​ចម្រៀង​តាំង​ពី​ឆ្នាំ​​១៩៦០-១៩៧០​មក​ម្ល៉េះ ហើយ​តារា​ចម្រៀង​ដែល​លោក​យាយ​ចូល​ចិត្ត​មាន Elton John និង The Carpenters។ ទាក់ទង​នឹង​ការ​បង្ហោះ​វីដេអូ​ចម្រៀង​ដែល​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង លោក​យាយ​បាន​និយាយ​ថា​ ​គ្រាន់​តែ​ចង់​បង្ហាញ​វា​ទៅ​កាន់​មិត្តភ័ក្ដិ​ ហើយ​​ឆ្មា​ចិញ្ចឹម​របស់​លោក​យាយ​​ពេញ​ចិត្ត​ណាស់​​ ពេល​ដែល​លោក​យាយ​លេង​ហ្គីតា៕

 

 

ចុចអាន៖​អ្នក​គ្រូ​ Tukky បញ្ចេញ​វីដេអូបង្រៀន​ប្រកប​ភាសា​អង់គ្លេស​វគ្គ​ថ្មី

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ ប្រភព៖ coconuts