ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

  • 2016-06-08 21:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ម៉ោង​ជិត១ ថ្ងៃ​នេះ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង បណ្ដាល​ឲ្យ​រលំ​បាក់​ដើម​ឈើ​​នៅ​ខាង​ក្រោយ​អគារ​ DMC សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ រថយន្ត និង​ម៉ូតូ​មួយ​ចំនួន​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

 

 

តាម​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់​មូសុង​និរតី ដែល​លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស ហើយ​ក៏​សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ។

 

រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ហើយ(ចាប់​ពី​ខែ​ឧសភា ដល់​តុលា) ប៉ុន្តែ​ឯកឧត្ដម ច័ន្ទ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​បាន​បញ្ជាក់​ប្រាប់ Sabay ថា នៅ​ដើម​ខែ​កក្កដា និង​សីហា ទើប​កម្ពុជា​​មាន​​ភ្លៀង​ធ្លាក់​​ខ្លាំង៕

 

 

 

 

អត្ថបទ៖ គង់ វិសាល រូបភាព៖ FB (Chet Chealy)