Coutinho ​ស៊ុត​ហ៊ែតទ្រីក​ ជួយ​ប្រេស៊ីល​ ឈ្នះ​ហៃទី ៧-១ នៅ​ Copa America

  • 2016-06-09 16:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho ​តារា​ឆ្នើម​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​ស៊ុត​​ហ៊ែតទ្រីក​ (៣​គ្រាប់​ម្នាក់​ឯង) ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ឈ្នះហៃទី ៧-១ ក្នុង​ការ​ប្រកួត​​​សន្សំ​ពិន្ទុ​ពូល​ B ពាន​រង្វាន់​ Copa America 2016 អម្បាញ់មិញ​នេះ។

 

Philippe Coutinho អបអរ ក្រោយ​ស៊ុត​ចូល​ទី

 

ប្រេស៊ីល ដែល​ស្មើ​ ០-០ ទល់​នឹង​អេក្វាឌ័រ កាល​ប្រកួត​ដំបូង ​មិន​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​អស់​សង្ឃឹម​ទៀត​ទេ ដោយ​លត់​ហៃទី​​យ៉ាង​ចាស់​ដៃ។ ៧​គ្រាប់​របស់​ក្រុម​សាំបា​មួយ​នេះ ​ស៊ុត​ដោយ​ Coutinho ៣​គ្រាប់​នាទី (១៤, ២៩, ៩០+២), Renato Augusto ​​២​គ្រាប់​នាទី​ (៣៥, ៨៦), Gabriel ​នាទី​៥៩ និង​ Lucas Lima ​នាទី​៦៩។ រីឯ​ហៃទី រក​បាន​១​គ្រាប់​ដោយ James Marcelin ​នាទី​៧០។

 

 

លទ្ធផល​នេះ​មាន​ន័យ​ថា ហៃទី​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នេះ​ហើយ បន្ទាប់​ពី​ចាញ់​​២​ប្រកួត ខណៈ​ដែល​ប្រកួត​ដំបូង​​ ពួកគេ​​បាន​ចាញ់​ប៉េរូ ១-០។​ រីឯ​ប្រេស៊ីល ​នៅ​មិន​ទាន់​ជាប់​ទៅ​វគ្គ​បន្ត​នៅ​ឡើយ​ទេ ដោយ​មាន​៤​ពិន្ទុ និង​​ត្រូវ​ប៉ះ​​ប៉េរូ នៅ​ប្រកួត​បន្ទាប់៕

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail