សង​ជំងឺ​ចិត្ត​៦,៣លាន​ដុល្លារ ក្រោយ​​​កាត់​ទោស​ច្រឡំ​ឲ្យ​​​ជាប់​គុក​ ២៧​ឆ្នាំ​

  • 2016-06-09 18:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​បុរស​កាណាដា​​​ម្នាក់​​​​ បាន​​​​​​​​ជាប់​​ពន្ធនាគារ​​​​​រយៈពេល​ ២៧​ឆ្នាំ​ បន្ទាប់​​ពី​​​​​រង​​ការ​ចោទ​ប្រកាន់​​​​មិន​ត្រឹម​​ត្រូវ​​​​ពី​បទ​ចាប់​រំលោភ​​​​​ច្រើន​​ករណី​ ​​​​តែ​​ត្រូវ​​បាន​​​​គេ​​សង​ជំងឺ​ចិត្ត​វិញ​​​​​​ចំនួន​​៦,៣​លាន​ដុល្លារ​អាមេរិក​ នៅ​ថ្ងៃ​​ពុធ​​ ទី​៨​មិថុនា ម្សិលមិញ។

 

 

​​ជនរងគ្រោះ​​ជាប់​ពន្ធនាគារ​​ទាំង​អយុត្តិធម៌​​​នេះ​មាន​ឈ្មោះ​ Ivan Henry អាយុ​ ៦៩​ឆ្នាំ​ ​ត្រូវ​បាន​​​​​​​​គេ​ចោទ​ប្រកាន់​​​​​រំលោភ​​ ១០ករណី​ ​លើ​​ស្ត្រី​​​៨នាក់ ​​នៅ​ចន្លោះ​​ឆ្នាំ​ ១៩៨១​ និង​​​១៩៨២​ ​​តែ​​ត្រូវ​បាន​សើរើ​​​ឡើង​វិញ​​ក្នុង​​ឆ្នាំ​​ ២០១០។​

 

​​​​​​​​​​ក្នុង​​បណ្ដឹង​​របស់​​ជន​រងគ្រោះ​ ​ប្រធាន​ចៅ​ក្រម​​តុលាការ​​កំពូល​​​​ប្រចាំ​​ខេត្ត​​ Bristish Columbia ​​ប្រទេស​កាណាដា​ លោក​  Christopher Hinkson ​ និយាយ​ថា​ព្រះរាជ​អាជ្ញា​​​​​​​​​ជាច្រើន​រូប ​​មិន​​បាន​​បង្ហាញ​​​​​ភស្តុតាង​​​​​សំខាន់​​​ៗ​​​​​​​​​​​ឡើយ​​​ ​ដែល​​​ជា​​​​ការ​​​រំលោភ​​​​​សិទ្ធិ​​ជន​រងគ្រោះ​​​​យ៉ាង​ធ្ងន់ធ្ងរ​​​​​​​ក្នុង​សវនាការ​។​

 

​​ចៅ​ក្រម​​ដដែល​​​​​បញ្ជាក់​ថា​​​ ​​​​ភស្តុតាង​​​​​ពាក់​ព័ន្ធ​​​​​​​​​​​​​​ មិន​​បាន​​រក​ឃើញ​​​​​​​​​​ឡើយ​​ ដូច​ជា​​​​សេចក្ដី​ថ្លែងការណ៍​សាក្សី ​​​​កោសល្យ​​វិច័យ​ ​រួម​ទាំងស្នាម​ក្រយៅ​ដៃ​ និង​​ឧបករណ៍​នានា​​នៅ​កន្លែង​កើត​ហេតុ។

 

​​​ការ​ទើប​​រក​ឃើញ​ថា​​​​​តុលាការ​កាត់​ក្ដី​​​មិន​ត្រឹម​​ត្រូវ​​នេះ ​គឺ​ដោយសារ​​​​មាន​​បុរស​​អ្នក​ប្រព្រឹត្ត​ពិតប្រាកដ​​​​​​ចូល​ខ្លួន​សារភាព​​​​ការ​រំលោភ​ចំនួន​ ​​​​៣ករណី​ ​និង​សុខ​ចិត្ត​​​ជាប់​​គុក​ ​តែ​​បាន​​​ស្លាប់​​​​​​​​​មិន​យូរ​​ប៉ុន្មាន​៕

 

ចុចអាន៖ ការ​កម្សាន្ត​មើល​​​​​​​​​​បាត​សមុទ្រ​​​​ដំបូង​គេ​​​​​​នៅ​​ខ្មែរ​យើង​​​​ទេ តិច​​ច្រឡំ​​ថា​​ស្រុក​គេ​ទៅ !

ចុចអាន៖ តាអាយុ​៨៥ឆ្នាំ ​ជួប​គូស្នេហ៍​​​វិញ​ ក្រោយ​បែក​គ្នា​៥៨ឆ្នាំ ដោយ​ការ​យល់​ច្រឡំ

ចុចអាន៖ ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖  Malaymailonline