របរកំប៉ិកកំប៉ុក ១ខែ​សល់​ជាង ៥០០ ដុល្លារ

  • 2016-06-10 13:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​លក់​បន្លែ​​​​តាម​ផ្សារ ត្រូវ​បាន​គេ​យល់​​ថា ជា​របរ​កំប៉ិកកំប៉ុក​​មួយ ប៉ុន្តែ​របរ​នេះ​​អាច​រក​ចំណូល​បាន ​ជាង​២លាន​រៀល​ក្នុង​មួយ​ខែ ដែល​ជា​ចំណូល​មួយ​ខ្ពស់។

 

 

កំពុង​រៀប​បន្លែ​ដាក់​លក់​នៅ​ម៉ោង៥ព្រឹក ​​អ្នកស្រី ទូច អាជីវករ​នៅ​ផ្សារ​បឹងត្របែក​ផ្លាហ្សា បាន​និយាយ​ថា លក់​បន្លែ​ហត់​បន្តិច​មែន ប៉ុន្តែ​វា​អាច​ផ្គត់ផ្គង់​ជីវភាព​​បាន​ស្រួល ដោយ​ក្នុង​មួយ​ថ្ងៃ អ្នកស្រី​​អាច​រក​ចំណូល​បាន​​​ពី​ចន្លោះ ៧ ទៅ ៨ ម៉ឺន​រៀល​។

 

​​អ្នកស្រី ទូច បញ្ជាក់​ថា៖ "ផាត់​អី​ហើយ​អស់​សល់​បាន​ ៧-៨ម៉ឺន​អី...បាន! ចញ្ចឹមកូន​​បាន​បី​នាក់ និង​ឪពុកមួយ​ទៀត"។

 

បន្លែ​ដែល​អ្នកស្រី​លក់​មាន​ផ្កា​ខាត់ណា ស្ពៃ​ក្ដោប ឆៃថាវ ម្រះ ស្ពៃក្រញាញ់ និង​ផ្សិតស​ជាដើម។ ក្នុង​ការ​ដឹក​បន្លែ​ពី​តាខ្មៅថ្មី​មក​លក់​នៅ​ផ្សារ​បឹងត្របែក​នេះ អ្នកស្រី​​​ក្រោក​ពី​ម៉ោង២៖៣០នាទី មក​រៀប​លក់​នៅ​ម៉ោង​ប្រមាណ ៥ ព្រឹក លក់​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​​ទៅ​ផ្ទះ​វិញ។

 

បើ​ងាក​ទៅ​មើល​តម្លៃ​បន្លែ​នៅ​ព្រឹក​នេះ​វិញ អាជីវករ​​ដដែល​ប្រាប់​ថា ផ្កា​ខាត់ណា​មាន​តម្លៃ ៧ ០០០ រៀល, ត្រប់វែង ៣ ០០០ រៀល ស្ពៃ​,ក្ដោប ៤ ០០០ រៀល, ឆៃថាវ ៥០ ០០ រៀល ៥០ ០០ រៀល, ម្រះ ៣ ០០០ រៀល, ស្ពៃក្រញាញ់ ៥ ០០០ រៀល និង​ផ្សិត ១០ ០០០រៀលក្នុង​មួយ​គីឡូក្រាម៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ