១០វិធី​សម្រាប់​រក្សា​សុខភាព​ផ្លូវភេទ​បុរស

  • 2016-06-11 16:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែរក្សា​សុខភាព​ផ្លូវ​ភេទ​គឺ​ជា​រឿង​សំខាន់​ដែល​បុរសៗ​មិន​គួរ​មើល​រំលង ព្រោះ​វា​អាច​ផ្តល់​ក្តី​សុខ​ដល់​អ្នក​បាន​យូរ​អង្វែង។ អ្នក​តែង​ចង់​បាន​សុខភាព​ផ្លូវ​ភេទ​ល្អ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ទាន់​ដឹង​ពី​វិធី​ថែរក្សា​វា​នៅ​ឡើយ។

 

ខាង​ក្រោម​នេះ​ជា​វិធី​១០​យ៉ាង​ដែល​បុរសៗ អាច​អនុវត្ត​បាន៖

 

១.​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ អ្នក​អាច​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​របប​អាហារ​មាន​ផល​ប៉ះពាល់​លើ​សុខភាព​ផ្លូវ​ភេទ។ ទទួល​ទាន​អាហារ​ដែល​មាន​សារជាតិ​ចិញ្ចឹម ដូច​ជា​បន្លែ ផ្លែឈើ ទឹក​ដោះ​គោ ហើយ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​រឹង​មាំ។

 

 

២.ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ បើ​អ្នក​មិន​ចូល​ចិត្ត​ហាត់​ប្រាណ ចូរ​ប្តូរ​ទម្លាប់​នេះ​ចេញ។ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដោយ​មាន​តារាង​កាល​វិភាគ​ត្រឹម​ត្រូវ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​ផ្លូវ​ភេទ​បាន។

 

៣.បញ្ឈប់​ការ​ជក់​បារី ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ជក់​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ទន់​ខ្សោយ​ប៉ុណ្ណោះ​ទេ តែ​ក៏​កាត់​បន្ថយ​មេ​ជីវិត និង​គុណ​ភាព​មេ​ជីវិត​ផង​ដែរ។

 

៤.កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ជាតិ​សុរា​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​បុរស​ចុះ​ទន់​ខ្សោយ​ បង្ក​បញ្ហា​លើ​ការ​ឡើង​រឹង​របស់​ប្រដាប់​ភេទ និង​កាត់​បន្ថយ​ការ​ឈាន​ដល់​ចំណុច​កំពូល​ទៀត​ផង។

 

៥.រៀន​គ្រប់​គ្រង​ភាព​តាន​តឹង ភាព​តាន​តឹង​នឹង​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង មាន​ទុក្ខ​ព្រួយ មួម៉ៅ​ និង​ភាព​ភ័យ​ខ្លាច​ ដែល​បញ្ហា​ទាំង​អស់​នេះ​នឹង​នាំ​ទៅ​ការ​អសមត្ថភាព​រឿង​លើ​គ្រែ។

 

៦.ធ្វើ​លំហាត់​ប្រាណ​បែប Kegel វា​ជា​វិធី​ហាត់​ប្រាណ​មួយ​បែប​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សាច់ដុំ​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​លឹង្គ​បុរស។​ វា​អាច​ជួយ​រក្សា​សុខភាព​បន្តពូជ និង​ជួយ​បង្កើន​ភាព​ត្រេក​ត្រអាល​ពេល​រួម​ភេទ។

 

 

៧.ប្រើ​ប្រាស់​ទឹក​រំអិល នៅ​ពេល​បុរស​មាន​អាយុ​កាន់​តែ​ច្រើន ​សម្រើប​នៅ​លើ​ប្រដាប់​ភេទ​ក៏​បាត់​បង់​បន្តិច​ម្តងៗ​ទៅ​តាម​នោះ​ដែរ។ ទឹក​រំអិល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​បន្ត​ភាព​រីករាយ​របស់​អ្នក។

 

៨.ធ្វើការ​ត្រួត​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រចាំ ដើម្បី​ធានា​សុខភាព​ផ្លូវ​ភេទ អ្នក​គួរ​តែ​ទៅ​ត្រួត​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ។

 

៩.ជៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន បុរស​មួយ​​ចំនួន​គិត​ថា​ ការ​ប្រើប្រាស់​គ្រឿង​ញៀន​អាច​ជួយ​ឲ្យ​ពួក​គេ​រួម​ភេទ​បាន​យូរ ប៉ុន្តែ​វា​អាច​ផ្តល់​ផល​បញ្រ្ចាស​មក​វិញ ឬ​ករណី​ខ្លះ​នាំ​ទៅ​ដល់​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ពិបាក​ស្រោច​ស្រង់។ ដូច្នេះ​ត្រូវ​ជៀស​វាង​​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន។

 

១០.រក្សា​គំនិត​វិជ្ជ​មាន ការ​មាន​គំនិត​សុទិដ្ឋិ​និយម​សម្រាប់​ជីវិត​នឹង​នាំ​ឲ្យ​អ្នក​មាន​ភាព​រីករាយ​ក្នុង​ការ​រស់​នៅ ហើយ​ក៏​នាំ​ឲ្យ​ការ​រួម​ភេទ​មាន​សេចក្តី​សុខ​ទៅ​តាម​នោះ​ដែរ។

 

បុរសៗ ​តើ​បាន​អនុវត្ត​តាម​វិធី​ខាង​លើ​នេះ​ហើយ​ឬ​នៅ? ចាប់​ផ្តើម​ពី​ឥឡូវ​នេះ​ដើម្បី​សុខភាព​ផ្លូវ​ភេទ​ល្អ!

 

Okamoto ជា​ស្រោម​អនាម័យ​ដែល​ផលិត​និង​ជាប់​ចំណាប់​ថ្នាក់​លេខ​១ នៅ​ប្រទេស​​ជប៉ុន​ ហើយ​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ស្រោម​អនាម័យ Okamoto ស្តើង​​ ស្វិត មាន​ច្រើន​ពណ៌ ច្រើន​ជម្រើស។

 

ទិញ​ស្រោម​អនាម័យ អូកាម៉ូតូ ១ប្រអប់ ប្រភេទ​ណា​មួយ​ចាប់​ពី​ថ្ងៃនេះ ថែម​ជូន​ទឹក​រំអិល អូកាម៉ូតូ ១​កញ្ចប់​ភ្លាមៗ។ លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​ម៉ាត ឱសថ​ស្ថាន និង ​ផ្សារ​ទំនើប។

 

 

 

ប្រែសម្រួលៈ ឆៃ​ យ៉ារិទ្ធ ប្រភពៈ healthcentral.com