បុរស​ម្នាក់​យក​មាន់​​​​ធ្វើ​ជា​មិត្តភ័ក្ដិ​​​ជិះ​ទូក​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​

  • 2016-06-13 19:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អ្នក​ធ្វើ​ការ​លើ​ទូក​ក្តោង​​​វ័យ​​២៤​​ឆ្នាំ​​មក​ពី​តំបន់​ Brittany ប្រទេស​បារាំង​ម្នាក់​​​​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​​ខ្លាំង ដោយ​​សារ​ការ​ធ្វើ​ដំណើរ​​ជុំ​វិញ​ពិភព​លោក​តាម​ទូក​​ជា​មួយ​​មេ​មាន់​មួយ​ក្បាល។

 

 

​តាម​សារព័ត៌មាន BBC លោក​ Guirec Soudee ​បាន​​ចេញ​ដំណើរ​​​​​​តាម​ទូក​ក្ដោង​ជា​មួយ​មេ​មាន់​ឈ្មោះ​ Monique តាំង​​ពី​ខែ​​ឧសភា ​​ឆ្នាំ​២០១៤​​កន្លង​ទៅ។ ពួក​គេ​បាន​​ចេញ​ពី​​ប្រជុំ​កោះ Canary (ប្រជុំ​កោះ​​​នៅ​អាហ្វ្រិក​ខាង​លិច​គ្រប់​គ្រង​ដោយ​អេស្ប៉ាញ) ​ទៅ​​ឈប់​នៅ​​​​តំបន់​ Saint Barthélemy នៅ​​​ឈូង​សមុទ្រ​ម៉ិកស៊ីកូ​ក្បែរ​ទឹក​ដី​សហរដ្ឋអាមេរិក​មុន​នឹង​ទៅ​តំបន់​ប៉ូល​​​​​​អាកទិច ភាគ​ខាង​ជើង​នា​ខែ​សីហា។

 

​​​​​​Guirec បាន​​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា តាម​ពិត​រូប​គេ​បាន​ធ្វើ​ដំណើរ​ក្នុង​ភារកិច្ច​​ដើម្បី​​នាំ​យក​​​​​សត្វ​​ចិញ្ចឹម​ទៅ​​​​​​​​​​ឲ្យ​​ក្រុមហ៊ុន​មួយ​។ ដោយ​លោក​មាន​និស្ស័យ​ចូល​ចិត្ត​សត្វ​មាន់​ ដោយ​ក្នុង​នោះ​​​​លោក​បាន​រើស​យក Monique ទៅ​ជា​មួយ​ផង​ដែរ​​។​

 

​​​​​Guirec បាន​បន្ថែម​ថា​ រូប​គេ​ជា​មួយMonique មិន​មាន​បញ្ហា​សុខភាព​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ​​​ពេល​​ធ្វើ​ដំណើរ​តាម​សមុទ្រ។ នៅ​ពេល​ធ្វើ​ដំណើរ​ Guirec ​ថា​ជា​មធ្យម​ ​Monique តែង​ពង​​បាន​៦​គ្រាប់​ក្នុង​មួយ​សប្ដាហ៍។

 

 

បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ពេល​បាន​ធ្វើ​ដំណើរ​ជា​មួយ Monique ទោះ​បី​ជា​ជួប​ឧបសគ្គ​​ព្យុះ​ភ្លៀង អាកាស​ធាតុ​មិន​​ល្អ​ពេល​ធ្វើ​ដំណើរ​​ក៏​ដោយ។ ​​​​ Guirec ថា​វា​ជា​មិត្តភាព​​ក្នុង​ជីវិត​មួយ​ដែល​បំភ្លេច​មិន​បាន។

 

សារព័ត៌មាន​បារាំង​បាន​ផ្សព្វផ្សាយ​​អំពី​​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ជា​មួយ​សត្វ​មាន់​​របស់​​បុរស​​​ជន​ជាតិ​បារាំង​រូប​នេះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ស្ងើច​សរសើរ​ជា​ខ្លាំង៕​​​​​​​​​

 

ចុចអាន៖ ក្លាសេ​សាច់​មាន់​ដល់​កក អាច​កាត់​បន្ថយ​មេរោគ ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC ​​​​