​មក​មើល​យន្តហោះ​ផ្ទាល់​ខ្លួន​ Jack Ma តម្លៃ​​ជាង​ ៤០​ លាន​ដុល្លារ​

  • 2016-06-14 13:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​​ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Alibaba និង​ ជា​មហាសេដ្ឋី​លំដាប់​ទី​ពីរ​របស់​ប្រទេស​ចិន​ លោក​ Jack Ma មាន​ប្រើ​ប្រាស់​នូវ​វត្ថុ​មាន​តម្លៃ​ថ្លៃ​ៗ​ជា​ច្រើន។ ជាក់​ស្ដែង​ដូច​ជា​យន្តហោះ​ឯកជន​ម៉ូដែល​ Gulfstream G550 ដែល​មាន​តម្លៃ​ថ្លៃ​​ដល់​ទៅ​ជាង​ ៤០​ លាន​ដុល្លារ។

 

 

​ព្រោះ​តែ​មាន​តម្លៃ​ថ្លៃ​ ​ទើប​ធ្វើ​ឲ្យ​យន្តហោះ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ ដូច​ជា​អាច​ហោះ​ហើរ​ដោយ​មិន​ឈប់​បាន​ចម្ងាយ​ ១២ ៥០១ គ.ម​ នៅ​រយៈ​កម្ពស់​អតិបរមា​ ១៥ ៥៤៥​ ម៉ែត្រ និង​ល្បឿន​អតិបរមា​ ១០៩២គ.ម/ម៉។ G550 អាច​​ផ្ទុក​​អ្នក​ដំណើរ​បាន​​ដល់​ទៅ​ ១៩​ នាក់​ ដោយ​មាន​កន្លែង​​គេង​គ្រប់​គ្រាន់​​​សម្រាប់​មនុស្ស​ចំនួន​ ៨​ នាក់។

 

 

នៅ​លើ​យន្តហោះ​នេះ​អ្នក​ដំណើរ​អាច​បំពេញ​កិច្ចការ​របស់​ពួក​គេ​បាន​ ដោយ​វា​​មាន​ប្រព័ន្ធ​ Network ឥត​ខ្សែ, ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប, ម៉ាស៊ីន​ Fax និង​​មាន​ម៉ាស៊ីន​សម្រាប់​ព្រីន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ក៏​មាន​បន្ទប់​ងូត​ទឹក, បន្ទប់​ប្រជុំ​, បន្ទប់​ទទួល​ទាន​អាហារ និង​មាន​ជា​​កន្លែង​សម្រាប់​ក្រុម​ការងារ​លើ​យន្តហោះ​សម្រាក​ផង​ដែរ។

 

 

 

 

 

​​​​និយាយ​ពី​ទំហំ​​សរុប​របស់​យន្តហោះ​នេះ​គឺ​មាន​ទទឹង​ ២៨,៥​ ម៉ែត្រ (គិត​ទាំង​ស្លាប),​ បណ្ដោយ​ ២៩,៤​ ម៉ែត្រ និង​ ​កម្ពស់​ ៧,៩​ ម៉ែត្រ។ បើ​គិត​ពី​ទំហំ​ផ្នែក​ខាង​ក្នុង​វិញ​​មាន​​ទទឹង​ ២,២៥​ ម៉ែត្រ,​ បណ្ដោយ​ ១៣,១​ ម៉ែត្រ និង​ ​កម្ពស់​ ១,៨៨​ ម៉ែត្រ៕​ ​​

 

​​​​​​​​​​​​​ ចុច​អាន៖ កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Gulfstream, SCMP ​​