លោក​តា​៦០​ឆ្នាំ​​ក្លាយ​ជា​​ម៉ូដែល​ ដោយ​សារ​ពុក​​​ចង្កា​​

  • 2016-06-14 16:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​​​​​​វ័យ​ចូល​និវត្តន៍​​ជន​ជាតិ​បារាំង​ម្នាក់​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​​ក្លាយ​ជា​តារា​ម៉ូដែល​​ទាំង​មិន​នឹក​ស្មាន បន្ទាប់​ពី​​បង្ហោះ​​រូប​ភាព​នៅ​លើ​អ៊ីនធឺណិត។

 

 

តាម​សារព័ត៌មាន Daily Mail បុរស​ចំណាស់ ឈ្មោះ Philippe Dumas មក​​ពី​ទី​ក្រុង​ប៉ារីស​បាន​​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​តារា​ម៉ូដែល​ល្បី​​វ័យ​ ៦០​ឆ្នាំ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បន្ទាប់​ពី​​​រូប​ភាព​​​របស់​​​លោក​​បង្ហោះ​​នៅ​លើ​បណ្ដាញ​រូប​ភាព Imgur ទទួល​​ការ​គាំ​ទ្រ​ខ្លាំង​។

 

ចំពោះ​អ្វី​ដែល​​​​ធ្វើ​ឲ្យ​បុរស​វ័យ​៦០​ឆ្នាំ​​នោះ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​​​​​​​​​​​​​​អ្នក​ចូល​មើល​ប្រមាណ​ជាង​​៣​សែន​នាក់ គឺ​ដោយ​សារ​តែ​រូប​រាង​សង្ហា​ និង​ពុក​ចង្កា​​​​របស់​លោក។ យ៉ាង​ណា​ក្ដី​ លោកDumas ខ្លួន​ឯង​ផ្ទាល់​សឹង​មិន​ជឿ​ថា​​​រូប​ភាព​របស់​ទទួល​ការ​ចាប់​អារម្មណ៍​នោះ​ទេ។

 

 

ដោយ​មាន​ការ​គាំ​ទ្រ​ច្រើន លោក​ Dumas ត្រូវ​បាន​​ក្រុមហ៊ុន​​សំលៀកបំពាក់​និង​គ្រឿង​សម្អាង​អាល្លឺម៉ង់​​ទាក់​ទង​​​​​សុំ​ឲ្យ​ធ្វើ​ជា​​ម៉ូដែល​​សម្រាប់​ផ្សព្វផ្សាយ​ផលិត​ផល​។ មុន​ពេល​ចូល​ប្រលូក​ក្នុង​ការងារ​ជា​តារា​ដើរ​ម៉ូដ បុរស​​ជន​ជាតិ​បារាំង​វ័យ​៦០​ឆ្នាំ​នេះ ជា​អតីត​​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ភាព​យន្ត​បារាំង​ជាង​២០​ឆ្នាំ​ផង​ដែរ៕

 

 

ចុចអាន៖ តារា​ម៉ូដែល​មុខ​​ស្អាត រាង​​អេម តែ​មើល​ដើមទ្រូង គឺថា…

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​​

អត្ថបទពេញនិយម