ចំណាយ​ត្រឹម ៣ម៉ឺន​រៀល ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​អ៊ីអន

  • 2016-06-14 17:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី១៥ ស្អែក​នេះ មណ្ឌល​ប្ដូរ​ និង​ពន្យារ​បណ្ណ​បើកបរ ​នឹង​បើក​ដំណើរការ​ផ្លូវការ​​ហើយ​នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល AEON Mall​ ភ្នំពេញ។ មណ្ឌល​ដែល​ស្ថិត​នៅ​ជាន់​ទី​មួយ​នេះ នឹង​យក​កម្រៃ​សេវា​ស្នើសុំ​ប្ដូរ​ ឬ​ពន្យារ​បណ្ណ​បើកបរ ចំពោះ​រថយន្ត​តម្លៃ​ ៣ម៉ឺនរៀល និង​ ទោចក្រយានយន្ត តម្លៃ​២ម៉ឺនរៀល តែ​បូក​បន្ថែម​ថ្លៃ​ពិនិត្យ​សុខភាព​មួយ​ម៉ឺន​រៀល​ទៀត។ ​

 

 

សេវាកម្ម​មាន​ដូចជា៖ ១. ប្ដូរ​បណ្ណ​បើកបរ អស់​សុពលភាព ២. ប្ដូរ​បណ្ណ​បើកបរ រលុប​មើល​មិន​ឃើញ ឬ​ខូច ៣. ប្ដូរ​ប្រភេទ បណ្ណ​បើកបរ ៤. ទុតិយតា បណ្ណ​បើកបរ ៥. តតិយតា បណ្ណ​បើកបរ

ក្នុង​ដំណើរ​ការ​ស្នើសុំ​នោះ​ តម្រូវ​ឱ្យ​មាន​ឯកសារ​ដូចជា៖ ១. បណ្ណ​បើកបរ​ចាស់ (ឬ​ពាក្យ​បណ្ដឹង​មាន​ការ​បញ្ជាក់​ពី​នគរបាល​ ករណី​បាត់​បណ្ណ) ២. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សៀវភៅ​គ្រួសារ ៣. វិញ្ញាបនបត្រ​បញ្ជាក់​កាយ​សម្បទា ៤. រូបថត​៤គុណ៦ (៣សន្លឹក) ៥. ពាក្យ​ស្នើសុំ​ (ផ្ដល់​ជូន​នៅ​មណ្ឌល​ផ្ទាល់ ឬ អាច​ទាញ​យក​ នៅ​ទី​នេះ)

 

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់៖ ០២៣ ៦៦៨៨ ០៧៥/ ០១២ ៣៥៦ ៣៣៣

 

អត្ថបទ៖ នួន ចាន់លីហួត