ចិន​ទាញ​​​ប្រជាជន​​​​​៦៦​លាន​​នាក់​​ ចេញ​ផុត​​​ពី​ភាព​ក្រីក្រក្នុង​​រយៈពេល​៣ឆ្នាំ

  • 2016-06-14 22:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​សមិទ្ធផល​​ជោគ​​ជ័យ​​ថ្មី​​​ស្រឡាង​​មួយ​ទៀត​របស់​​រដ្ឋាភិបាល​​ចិន​​​​​​​ពេល​នេះ ​គឺ​​​​​​​បាន​​​​​ជួយ​​​​ប្រជាជន​​​​ខ្លួន​​ចំនួន​ ៦៦,៦៣​លាន​នាក់ ​​រួច​​ផុត​​​ពី​ភាព​ក្រីក្រ​​​​​ត្រឹម​​រយៈពេល​​៣​ឆ្នាំ​​ គឺ​ចាប់​​ពី​ ២០១២ ដល់​​២០១៥​។ ​នេះ​​បើ​តាម​​របាយការណ៍​​​​​រដ្ឋាភិបាល​​​​​​ចេញ​​ផ្សាយ​នៅ​​​ថ្ងៃ​​អង្គារ​នេះ។

 

 

​ប្រទេស​​ចិន​​ បាន​​​បង្កើត​​​​​​​​ផែន​ការ​យុទ្ធសាស្ត្រ​​​​​​រយៈពេល​៥​ឆ្នាំ ​កាត់បន្ថយ​ភាព​​​​​ក្រីក្រ​​​​​​​​​​តាម​​មួយ​ភូមិ​ម្ដង​ៗ​​ជា​លើក​​ទី​​​​១២​ ។ ​នៅ​ឆ្នាំ​ ២០១៥​​ ​​គម្រោង​​​​​​​ខាង​លើ​​បាន​​​​​​ត្រូវ​​បាន​អនុវត្ត​​​​​​​​​​​​​​ទៅ​លើ​​ភូមិ​​ចំនួន​ ៣០ ០០០​ ​ដោយ​​មួយ​ភូមិ​​​​​ត្រូវ​​ចំណាយ​​ប្រាក់​ជា​មធ្យម​​​ជាង​ ៧២៨ ៣០០​​ដុល្លារ​ ​និង​​សរុប​​ទាំង​អស់​​​មាន​ចំនួន​ ២២​ពាន់​លាន​ដុល្លារ​អាមេរិក។​​​​​​​​​​

 

​​​​​​​ចាប់​ពី​ឆ្នាំ​​ ២០១២​ ដល់​​២០១៥​ ប្រាក់​ចំណូល​​​របស់​​ប្រជាជន​​​​បាន​កើន​ឡើង​​​​​​​​​​​​ហួស​អត្រា​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​ក្នុង​រយៈ​ពេល​​ដូច​គ្នា​​នៃ​​ឆ្នាំ​មុន​ៗ​។ ​អត្រា​​កំណើន​ចំណូល​​​​​​​​​​ប្រចាំ​​ឆ្នាំ​​​ក្នុង​​ពលរដ្ឋ​ម្នាក់​​នៅ​​ទីក្រុង​​​​មាន​ចំនួន​ ៧,៥% ​និង​​​ប្រជាជន​​​តាម​ភូមិ​ដាច់​ស្រយាល​​មាន​ ៩,២%។

 

​យោង​​ទៅ​តាម​​ប្រភព​​ខាង​លើ​​​​​​​​​​ ​ក្នុង​​ឆ្នាំ​​ ២០១២​​ ​គេ​បាន​​បង្កើត​​ការងារ​ថ្មី​​ចំនួន​ ១២,៦៦​​លាន​កន្លែង ២០១៣​ មាន​ ១៣,១​លាន​កន្លែង​ ​២០១៤ មាន​​​១៣,២២​លាន​កន្លែង និង​​២០១៥ ​​មាន​ ១៣,១២​លាន​កន្លែង។​

 

​​​​​​​​​​​​​​​​​​​​ពី​​ឆ្នាំ​ ២០១២ ​ដល់​ ២០១៥​ ​រដ្ឋាភិបាល​​​ក៏​បាន​​ចំណាយ​ប្រាក់​​​ ៥,២​ពាន់​លាន​ដុល្លារ​​​ សម្រាប់​​​​​កម្មករ​ចំណាក​ស្រុក​​ចូល​ទីក្រុង​ផង​ដែរ​ ដើម្បី​ទទួល​​បាន​សេវា​​ផ្គត់​ផ្គង់​ពី​រដ្ឋ​​​​៕

 

 

ចុចអាន៖ ចិន​​មហា​អំណាច​សេដ្ឋកិច្ច​ទី១ តែ​៩២​លាននាក់​​​រស់​ក្នុង​ភាព​ក្រីក្រ

ចុចអាន៖ ភាព​ក្រីក្រ​ខ្លាំង​​​នៅ​ទូទាំង​ពិភព​លោក​ ធ្លាក់​ចុះ​ក្រោម​១០% លើក​ដំបូង​​

ចុចអាន៖ Mark Zuckerburg ចង់​ឲ្យ​មនុស្ស​​ទូទាំង​ពិភព​​លោក​មាន​អ៊ីនធឺណិត​​ប្រើ​ ​ដើម្បី​អាច​ងើប​ចេញ​ពី​ភាព​ក្រីក្រ​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ People's Daily

អត្ថបទថ្មី