ង៉ែត សូរង្សី រំឭក​អនុស្សាវរីយ៍​ជាមួយ ថែល ថៃ មុន​ចូល The Voice

  • 2016-06-15 18:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ង៉ែត សូរង្សី បាន​និយាយ​ថា តាម​ពិត​រូប​នាង និង​បេក្ខជន ថែល ថៃ សុទ្ធសឹងតែ​ធ្លាប់​ជាប់​ជា​ជយលាភី​កម្មវិធី​ប្រលង​ចម្រៀង​ក្នុង​ស្រុក​មួយ​ចំនួន​ជាមួយ​គ្នា​កន្លង​មក មុន​ពេល​ចូល​រួម​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នេះ។

 

 

"តាំង​ពី​នោះ​ខ្ញុំ និង​គាត់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​អញ្ចឹង! តែ​ពេល​នេះ​ខ្ញុំ​ទៅ​ចោល​គាត់ ស្ដាយ​ដែរ​ហ្នឹង ប៉ុន្តែ​មក​ពី​ខ្ញុំ​មិន​មែន​មក​ពី​កម្មវិធី​ទេ"។ ង៉ែត សុរង្សី ថ្លែង​មក​កាន់ Sabay។

 

បើ​តាម​អតីត​បេក្ខភាព ដែល​ទើប​ធូរ​ស្បើយ​ពី​អាការៈ​សន្លប់​រូប​នេះ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី"ពេជ្រ​កំពុង​ច្នៃ" របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​អំឡុង​ឆ្នាំ ២០១០ នាង​ជា​ជយលាភី​លេខ​១​ផ្នែក​ចម្រៀង​សម័យ ខណៈ​បេក្ខជន ថែល ថៃ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ហើយ​អ្នក​ទាំង​ពីរ​ទទួល​បាន​ថវិកា​មួយ​ចំនួន និង​ពាន​រង្វាន់​ម្នាក់​១។

 

 

 

នាង​រំលឹក​ទៀត​ថា​នៅ​ក្នុង​ឆ្នាំ ២០១៤ ពួកគេ​បាន​ជួប​គ្នា​ម្ដង​ទៀត នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី The Best Star របស់​ទូរទស្សន៍​អប្សរា ហើយ​​កាល​នោះ​នាង​​បាន​ចំណាត់​ថ្នាក់​លេខ​២​លើ​ទឹក​ដម​សំឡេង​ផ្អែម។ ដោយ​ឡែក​បេក្ខជន ថែល ថៃ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ផ្នែក​ប្រជាប្រិយភាព ហើយ​ទទួល​បាន​នូវ​ទឹក​ប្រាក់ និង​ពាន​រង្វាន់​ម្នាក់​១​ដូច​គ្នា។

 

ទោះ​បី​ជា​យ៉ាង​ណា ង៉ែត សុរង្សី សង្ឃឹម​ថា អតីត​ដៃគូ​ជយលាភី​របស់​នាង​អាច​ធ្វើ​បាន​ល្អ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២​នេះ​បន្ថែម​លើ​ជោគជ័យ​ចាស់​មាន​ស្រាប់៕

 

អត្ថបទ៖ សំ ជំនាញ