EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ស្អែក

  • 2016-06-15 21:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ស្អែក​ទី​១៦ ដល់​ថ្ងៃ​អាទិត្យ​ទី​ ១៩ នឹង​មាន​ការ​ផ្អាក​ការ​ផ្គត់​ផ្គង់​ភ្លើង​ រយៈពេល​ពី ​៣ម៉ោង​ ទៅ ​៨​ម៉ោង​ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ​និង រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។

 

 

ថ្ងៃ​ព្រហស្បតិ៍​ទី១៦ នឹង​ផ្អាក​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​១២ ថ្ងៃ​ត្រង់​នៅ៖ តំបន់​ភ្លើង​លេខ P785 ស្ថិត​នៅ​ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ

 

ថ្ងៃ​សុក្រ​ទី​១៧ នឹង​ផ្អាក​ពី​ម៉ោង​៨ព្រឹក​ ដល់​ម៉ោង​១៧ល្ងាច​នៅ៖ ១. តំបន់​ភ្លើង​លេខ OP048 ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ ២. តំបន់​ភ្លើង​លេខ ប.ត.332 ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កាកាប ភូមិ​ព្រៃសាលា ភូមិ​តាងួន ភូមិ​ក្បាលដំរី ក្នុង​សង្កាត់​កាកាប​ ភូមិ​គោកចំបក់​ ភូមិ​ព្រៃទា ភូមិ​ព្រៃ​ជីសាក់​ ភូមិ​ជម្ពូវ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ

 

ថ្ងៃ​សៅរ៍​ទី​១៨ នឹង​ផ្អាក​ពី​ម៉ោង៩​ព្រឹក ដល់​ម៉ោង​៥ល្ងាចនៅ៖ ១. តំបន់​ភ្លើង​លេខ ប.ត.332 ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ២. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​សន្សំកុសល ភូមិ​ត្នោតជ្រុំ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ភូមិ​ម័ល ភូមិ​សំបួរ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ

 

ថ្ងៃ​អាទិត្យ​ទី​១៩ នឹង​ផ្អាក​ពី​ម៉ោង​៨ព្រឹក ដល់​៥​ល្ងាច​នៅ៖ ១. តំបន់​ភ្លើង​លេខ ប.ត.509 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន ២. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាពៅ ភូមិ​អូរអណ្ដូង ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ចំការមន ៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៨៩ ចាប់​ពី​ភូមិ​ទំនប់​ ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រហូត​ដល់​ ភូមិ​ស្វាយប៉ាក ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២១ ចាប់​ពី​ឃុំ​រកា​ខ្ពស់ រហូត​ដល់​ឃុំ​ស្វាយរលំ ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល។

 

 

អត្ថបទ៖ នួន ចាន់លីហួត