បារាំង​ ស៊ី​អាល់បានី​ចុង​ម៉ោង​២​គ្រាប់​ ឡើង​វគ្គ​១៦​ក្រុម​មុន​គេ

  • 2016-06-16 12:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​ នៃ​ពាន​រង្វាន់​ Euro 2016 មុន​គេ​បង្អស់​ បន្ទាប់​ពី​យក​ឈ្នះ​លើ​អាល់បានី ២-០ នៅ​ចុង​ម៉ោង​ទាំង​២​គ្រាប់​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A យប់​មិញ។

 

២​គ្រាប់​របស់​បារាំង​ រក​បាន​ដោយ​​តារា​ឆ្នើម​ Antoine Griezmann ​របស់​ក្រុម​ Atletico Madrid ​តែត​នៅ​នាទី​​ទី​៩០ ​និង​ Dimitri Payet ​របស់​ក្រុម​ West Ham ស៊ុត​នៅ​ម៉ោង​បន្ថែម​មាន​របួស​នាទី​៩០+៦​ មួយ​គ្រាប់​ទៀត។

 

លទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​បារាំង​​ឈរ​កំពូល​តារាង​ពូល​ A ដោយ​២​ប្រកួត​ ឈ្នះ​ទាំង​២​ប្រកួត​ មាន​៦​ពិន្ទុ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ រីឯ​អាល់បានី ២​ប្រកួត​ ចាញ់​ទាំង​២ មាន​០​ពិន្ទុ​ ស្ថិត​នៅ​បាត​តារាង​គេ។

 

 

 

*ចំណែក​ឯ​​១​គូ​ទៀត​ ក្នុង​ពូល​ A យប់​មិញ​នេះ​ដែរ​គឺ រ៉ូម៉ានី បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ទល់​នឹង​​ស្វីស៕

 

ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ប្រភព៖ BBC