ឈន វិច្ឆិកា ពី​ក្មេង​រត់​តុ​មួយ​​ខែ​៣៨​ដុល្លារ ក្លាយ​ជា​អ្នក​គំនូរ​ Doodle រក​បាន​ពាន់​ដុល្លារ

  • 2016-06-16 18:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ឈន វិច្ឆិកា ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​គំនូរ Doodle ដ៏​ប៉ិនប្រសប់​ម្នាក់​នៅ​កម្ពុជា។ ប៉ុន្តែ​មុន​ក្លាយ​ជា​ជំនាញ​ខាង​គំនូរ​ប្រភេទ​នេះ​ដែល​កម្ពុជា​មិន​ទាន់​មាន​ច្រើននៅ​ឡើយ​នោះ វិច្ឆិកា បាន​ជួប​ព្យុះ​ភ្លៀង​យ៉ាង​ច្រើន ​ចាប់​តាំង​ពី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ខេត្ត​មក​រៀន​ត​នៅ​ភ្នំពេញ​ទាំងមាន​​ប្រាក់​នៅ​នឹង​ខ្លួន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

 

 

ការ​ផ្សងព្រេង​មក​ភ្នំពេញ​គ្មាន​គោលដៅ ដំបូង​យុវជន​ដែល​កំពុង​សិក្សា​ផ្នែក Design ឆ្នាំ​ទី​៣ រូប​នេះ បាន​ធ្វើ​ការ​ជា​អ្នក​រត់​តុ​ហាង​សាច់​អាំង​មួយ​កន្លែង ដោយ​បាន​ប្រាក់​ខែ​ត្រឹម ៣៨ ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់​ទាំង​នោះ ត្រូវ​ចំណាយ​លើ​ការ​ជួល​ផ្ទះ ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​បន្ទុក​គ្រួសារ​នៅ​ខេត្ត។ ចង់​ដឹង​ថា ខ្សែ​ជីវិត​រសាត់​អណ្ដែត និង​ការ​រក​ឃើញ​ទេពកោសល្យ​ពិត (គំនូរ) របស់​វិច្ឆិកា យ៉ាង​ណា សូម​មើល​វីដេអូ​បទ​សម្ភាសន៍​ខាង​ក្រោម​នេះ៖

 

 

បច្ចុប្បន្ន វិច្ឆិកា ជា​ប្រធាន​ក្រុម​របស់ Cambodia Doodle club ហើយ​​ទទួល​ការងារ​ជា​អ្នក​គូរ​រូប​បែប Doodle តាម​ជញ្ជាំង​ធំៗ និងDesign ទៅ​លើ​កែវ អាវ និង​មួក​ ដោយ​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ។

 

Doodle ជា​ប្រភេទ​គំនូរ​ដែល​​មាន​ច្រើន​ក្បាច់​រួម​បញ្ចូល​គ្នា​ក្នុង​ផ្ទាំង​គំនូរ​តែ​មួយ ដែល​ទាម​ទារ​ឲ្យ​អ្នក​គំនូរ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់៕

 

ក្រុមគំនូរ Cambodia Doodle club

 

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម