បារាំង​បាញ់​ភ្លើង​ពណ៌​ទង់ជាតិ​អង់គ្លេស​លើ​ប៉ម Eiffel ក្រោយឈ្នះ​វែល

  • 2016-06-17 14:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌​ទង់ជាតិ​របស់​អង់គ្លេស​បាន​លេច​រូបរាង​លើ​ប៉ម Eiffel ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង បន្ទាប់​ពី ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វែល​ ដែល​ជា​រដ្ឋ​ជិត​ខាង​គ្នា​ក្នុង​លទ្ធផល២-១ នៅ​ចុង​ម៉ោង។

 

ការ​បាញ់​ភ្លើង​ពណ៌​ទង់​ជាតិ​អង់គ្លេស​បន្ទាប់​ពី​ការ​ប្រកួត​គូ​ទាំង​២ មាន​អ្នក​ប្រើ Hashtags នៅ​លើ​បណ្ដាញ សង្គម Twitter ច្រើន​បំផុត​នៅ​ថ្ងៃ​នោះ។

 

ជ័យជម្នះ​របស់​អង់គ្លេស​យប់មិញ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​ដែល​ទស្សនា​នៅ​ក្នុង​កីឡដ្ឋាន តាម​តំបន់ Fan Zone នៅ បារាំង និង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង ហើយ​ឱកាស​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល Bពេល នេះ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួកគេ បើ​សិន​ជា​ឈ្នះ​ស្លូវ៉ាគី៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ TheSun

អត្ថបទពេញនិយម