Rashford ​​បំបែក​កំណត់ត្រា​ Rooney ​ក្នុង​ក្រុម​អង់គ្លេស​នៅ​ Euro

  • 2016-06-17 17:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​ Manchester United ​​បាន​បំបែក​កំណត់ត្រា​ Wayne Rooney ​​​តាំង​ពី​ឆ្នាំ​២០០៤ ​ក្លាយ​ជា​កីឡាករ​​វ័យ​ក្មេង​បំផុត ដែល​លេង​នៅ​ Euro ​​ដោយ​មាន​អាយុ​ត្រឹម​តែ​១៨​ឆ្នាំ ២២៨​ថ្ងៃ។

 

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ក្រុម​បិសាច​ក្រហម​​រូប​នេះ​ បាន​ដូរ​ចូល​ជំនួស​ខ្សែ​បម្រើ​ Adam Lallana ​របស់​ក្រុម​ Liverpool ​នៅ​នាទី​៧៣​​យប់​មិញ អំឡុង​ពេល​ដែល​អង់គ្លេស កំពុង​ត្រូវ​ការ​គ្រាប់​ជា​ចាំ​បាច់​បំផុត ដើម្បី​យក​ឈ្នះ​​វែល ​នៅ​​ពូល​ B។

 

Wayne Rooney ​បាន​ជាប់​កំណត់ត្រា​ជា​កីឡាករ​អង់គ្លេស​វ័យ​ក្មេង​ជាង​គេ​​លេង​នៅ​ Euro តាំង​ពី​ឆ្នាំ​២០០៤ ​ក្នុង​ការ​ប្រកួត​ដែល​អង់គ្លេស​ ចាញ់​បារាំង​ ២-១។ ប៉ុន្តែ​កំណត់ត្រា​របស់​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ត្រូវ​បាន​មិត្ត​រួម​ក្រុម​ Man Utd បំបែក​បាន​​ ដោយ​ Rashford ​​​ចូល​លេង​នៅ​ Euro ប្អូន​ជាង​ចំនួន​៤​ថ្ងៃ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal