Dempsey ​ជួយ​ឲ្យ​​អាមេរិក​ ​ឡើង​វគ្គ​៤​ក្រុម​ Copa America មុន​គេ

  • 2016-06-17 17:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ម្ចាស់​ផ្ទះ​អាមេរិក ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ​ពាន​រង្វាន់​ Copa America 2016 មុន​​គេ​ហើយ បន្ទាប់​ពី​ឈ្នះ​​អេក្វាឌ័រ​ ២-១ នៅ​វគ្គ​៨​ក្រុម​ អម្បាញ់មិញ​នេះ។

 

Clint Dempsey (លេខ៨) អបអរ​ ក្រោយ​តែត​ចូល​ទី

 

Clint Dempsey ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Fulham និង​ក្រុម​ Tottenham Hotspur ​ជា​អ្នក​តែត​គ្រាប់​ទី​១​ ឲ្យ​អាមេរិក​នាំ​មុខ​ ១-០ មុន​នៅ​នាទី​២២ មុន​ពេល​មិត្ត​រួម​ក្រុម​របស់​គេ​​​​ Jermaine Jones ​ទទួល​កាត​ក្រហម​​នៅ​នាទី​​៥២ និង​ Antonio Valencia ​របស់​អេក្វាឌ័រ​ ក៏​ទទួល​​កាត​ក្រហម​ នៅ​នាទី​៥២ (លឿង​២​ដង)​ ដូច​គ្នា។

 

Gyasi Zardes ខ្សែ​ប្រយុទ្ធ​ក្រុម​ LA Galaxy ​រក​គ្រាប់​ទី​២ ឲ្យ​អាមេរិក​នៅ​នាទី​៦៥​ មុន​ពេល​ Michael Arroyo ​ស៊ុត​បំបែក​ពងមាន់​ឲ្យ​អេក្វាឌ័រ​បាន​១​គ្រាប់​វិញ ​នៅ​នាទី​៧៤។ ដូច្នេះ​​ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ អាមេរិក​ពិត​ជា​មិន​ខក​បំណង​ឡើយ ដោយ​អាច​ឡើង​ទៅ​វគ្គ​ Semi-Finals មុន​គេ រង់ចាំ​​៣​ក្រុម​ផ្សេង​ទៀត​ ដែល​នឹង​ប្រកួត​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ខាង​មុខ៕

 

 

 

 

 

 

 

ដោយ៖ វិន ជីវ័ន្ត រូបថត៖ twitter/CA2016​

អត្ថបទពេញនិយម