អេស្ប៉ាញ​បំបាក់​ទួរគី​៣-០ ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

  • 2016-06-18 13:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើងឯក​ពាន​រង្វាន់​អឺរ៉ូ អេស្ប៉ាញ​បាន​បំបាក់​ជម្រើស​ជាតិ​ទួរគី​យ៉ាង​ចាស់​ដៃ ៣-០ ដើម្បី​កក់​កៅអី​វគ្គ១៦​ក្រុម​ចុងក្រោយ។

 

ការ​យក​ឈ្នះ​យ៉ាង​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​អេស្ប៉ាញ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​អាច​ស៊ុត​បញ្ចូល​ទី គូ ប្រកួត​លើស​ពី​២​គ្រាប់​នៅ​អឺរ៉ូ​លើក​នេះ។ ៣​គ្រាប់​របស់​អេស្ប៉ាញ​ធ្វើ​បាន​ដោយ​កីឡាករ Morata ខ្សែ​ប្រយុទ្ធ Juventus ២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី ៣៤ និង​៤៨ ខណៈ​១​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ទី​ដោយ ខ្សែ​បម្រើNolito នៅ​នាទី​៣៧។

 

លទ្ធផល​មួយ​គូ​ទៀត​សាធារណរដ្ឋ​ឆេក ស្មើគ្នា ២ទល់នឹង២ ជាមួយ ក្រុម​ជម្រើស​ជាតិ​ក្រូអាត។ ២​​គ្រាប់​របស់​ឆេក ស៊ុត​បញ្ចូល​ទី​ដោយ កីឡាករSkoda នៅ​នាទី​៧៥ និង Necid នៅ​នាទី៨៩ ហើយ ២​គ្រាប់​របស់​ក្រូអាត​រក​បាន​ដោយ​កីឡាករPerisic នៅ​នាទី៣៧ និងRakitic នាទី​៥៩៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ UEFA