ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​

  • 2016-06-18 16:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វូង​ក្ដាម​​ពីងពាង​សមុទ្រ​​​ធំ​ៗ​​​​​​ជា​ច្រើន​​​​​បាន​ប្រមូល​ផ្ដុំ​​គ្នា​នៅ​ក្នុង​​សមុទ្រ​​ ក្បែរ​ទី​ក្រុង​ មែលប៊ន ប្រទេស​អូស្ត្រាលី នា​ពេល​ថ្មី​ៗ​នេះ។  

 

​​បើ​តាម​​អ្នក​ជំនាញ​សិក្សា​ពី​ភាវ​:មាន​ជីវិត​ក្នុង​សមុទ្រ​អូស្ត្រាលី លោក​ស្រី Sheree Marris បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​សត្វ​​​ក្ដាម​សមុទ្រ​មក​​ផ្ដុំ​គ្នា​នៅ​ទី​នោះ គឺ​ដើម្បី​សក​​សំបក​ចាស់​​ៗ​របស់​វា​​ចេញ ។ ចំណែក​​ការ​ផ្ដុំ​គ្នា​ច្រើន​បែប​នោះ​គឺ​ជា​ការ​ការពារ​គ្នី​គ្នា​ពី​សត្វដែល​ចង់​ស៊ី​ពួក​វា ដូច​ជា​ក្អែក​ទឹក និង​បបែល​សមុទ្រ​ជា​ដើម។

 

លោក​ស្រី Marris ក៏​បាន​បន្ថែម​ទៀត​ថា ហ្វូង​ក្ដាម​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​បែប​នោះ បាន​បង្កើត​ជា​ទស្សនីយភាព​​​មួយ​​ដ៏​អស្ចារ្យ​​​មិន​ធ្លាប់​មាន​​​ ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​​ជា​ច្រើន​​ចាប់​អារម្មណ៍​មក​ថត​ផ្ដិត​យក​ទិដ្ឋភាព​​ទាំង​នោះ៕  

 
 

 

  ចុចអាន៖  Xiaomi Mi4 ធ្វើ​តេស្ត​ឱ្យ​ក្តាម​សមុទ្រ​កៀប​យ៉ាង​ដំណំ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, dailymail ​​​​​​​​

អត្ថបទពេញនិយម